ថៃ៖ ដូចដែលប្រិយមិត្តជាអ្នកគាំទ្រតារាសម្តែងលំដាប់ជួរមុខនាង Yaya Urassaya និងលោក Nadech Kugimiya ជ្រាបហើយ កាលពីថ្មីៗនេះ អ្នកទាំងពីរបានបង្កការភ្ញាក់ផ្អើល នៅក្នុងការប្រគំតន្ត្រីរបស់លោក Nadech យ៉ាងខ្លាំង ដោយពួកគេបានបង្ហាញភាពផ្អែមល្ហែម យ៉ាងស្និទ្ធស្នាល រហូតលោក Nadech បានប្រើភាសាស្នេហ៍ហៅ Yaya សុទ្ធតែ អូនសម្លាញ់ ទាំងកណ្តាលឆាក។

យ៉ាងណាមិញ ក្រោយពីសកម្មភាពរបស់នាង មានភាពល្បីល្បាញខ្លាំងពាសពេញបណ្តាញសង្គមមក នាង Yaya ត្រូវបានអ្នកកាសែត ចោទសួរអំពីរអារម្មណ៍ពិតរបស់នាង ថាទៅជាយ៉ាងណានៅពេលដែលត្រូវលោក Nadech ប្រើកាយវិការផ្អែមល្ហែម រហូតដល់ថ្នាក់ហៅនាង អូនសម្លាញ់ នៅមុខអ្នកគាំទ្របែបនេះ។

ក្នុងនោះដែរ អ្នកកាសែតបានសួរបែបនេះថា៖

អ្នកកាសែត៖ តើនាងមានអារម្មណ៍បែបណា ពេលដែលលោក Nadech ហៅនាងអូនសម្លាញ់បែបនេះ?
Yaya៖ វាជាពាក្យដែលពួកយើងតែងតែលឺ ហើយពាក្យនៅលើឆាកនោះ មិនមែនអានតាមស្គ្រីបនោះទេ។
អ្នកកាសែត៖ គាត់និយាយពាក្យនេះចេញពីបេះដូងពិតរបស់គាត់ហើយ។
Yaya៖ ខ្ញុំពិតជាអៀនខ្លាំងណាស់ ព្រោះខ្ញុំមិនដឹងថាគាត់នឹងនិយាយពាក្យនេះទេ។

យ៉ាងណាក្តី ទាំងនេះគឺជាអារម្មណ៍របស់ Yaya ដែលត្រូវលោក Nadech Surprise ដោយហៅនាង អូនសម្លាញ់ ពេញៗមាត់នៅមុខអ្នកគាំទ្រ ព្រោះថាពាក្យទាំងនោះ ពួកគេមិនបានរៀបចំឲ្យនិយាយបែបនេះ នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya
Nadech និង Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]