ចិន៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព នាង Ady An ពេលនេះ​ កំពុងតែមានទម្ងន់កូនដំបូង ក្រោយរូបនាង និងស្វាមី រៀបការបាន២ឆ្នាំ។

ក្នុងនោះដែរ តារាស្រីរូបនេះ បានត្រៀមលក្ខណៈជាស្រេច ក្នុងនាមជាអ្នកម្តាយគេ ជាពិសេស របស់របរសម្រាប់កូន ក៏នាងបានរៀបចំរូចរាល់ផងដែរ មុនពេលសម្រាលកូន។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ ស្វាមីរបស់នាង តែងតែយកពេលវេលារបស់គាត់ មើលថែប្រពន្ធយ៉ាងដិតដល់បំផុត ពេលពរពោះកូនដំបូងបែបនេះ បើទោះបីជា លោក មានការរវល់ប៉ុណ្ណា ក៏យកប្រពន្ធ ជាធំផងដែរ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះដែរ ស្វាមីរបស់Ady An ក៏បានបង្ហោះរូបថត២សន្លឹក តែ​Edit សឹងតែមើលមនុស្សមិនចង់ស្គាល់ ជាមួយនឹងសកម្មភាព កាត់ក្រចកជើង និងម៉ាស្សាភ្លៅ និងកំភួនជើងឲ្យប្រពន្ធ ដោយសារតែ នាង មិនអាចអោនកាត់បានដោយខ្លួនឯង។ 

ទង្វើលោកបែបនេះ បានធ្វើឲ្យ ហ្វេនៗ សរសើរ និងនាំគ្នានិយាយថា បុរសមួយចំនួន នឹងអាចខ្មាស់អៀន ពេលឃើញសកម្មភាពរបស់លោក ធ្វើដាក់ភរិយាយ៉ាងដូច្នេះ ព្រោះថា លោក ជាបុរសម្នាក់ ដែលមានទ្រព្យសម្បត្តិ ស្រស់សង្ហា តែលោក ស្រលាញ់ប្រពន្ធ លើសពីអ្វីៗទាំងអស់ សូម្បីតែរឿងតូចតាច ក៏លោក តែងតែធ្វើដើម្បីប្រពន្ធដែរ៕

Ady An
Ady An
Ady An
Ady An និងស្វាមី
Ady An និងស្វាមី
Ady An និងស្វាមី
ទង្វើកាត់ក្រចក​ និងម៉ាស្សាភ្លៅ ឲ្យប្រពន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]