ខេត្ត​បន្ទាយ​មាន​ជ័​យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​ទាហាន​ផឹកស្រា​ស្រវឹង​ទៅ​រករឿង​អ្នក​លត​ឆា​បង្ក​ជា​ជម្លោះ​ត្រូវ​អ្នកលក់​លត​ឆា​វាយ​មួយ​វែក​បែកក្បាល​ឈាម​ហូរ​ជោក​ខ្លួន​ដេរ​៣​ថ្នេរ ចំណែក​អ្នកលក់​លត​ឆា​ក៏​ត្រូវ​របួស​ជាំ​ដៃ​ផង​ដែរ ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​វេទិកា​សួន​មាន​ជ័យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភាគី​អ្នកលក់​លត​ឆា​ឈ្មោះ គី​ម សី​ម៉ា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​បង្កជម្លោះ​ឈ្មោះ ឡុ​ង ភក្តី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​ទាហាន។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ឡុ​ង ភក្តី ដែល​គេ​ស្គាល់​ថា ជា​ទាហាន​បាន​ឈប់​ទិញ​លត​ឆា​ទាំង​ស្រវឹងស្រា​ហើយ​បាន​យក​ស្រា​ទៅ​ចាក់​ចូល​ក្នុង​ខ្ទះ​លត​ឆា​របស់​ឈ្មោះ គឹ​ម សី​ម៉ា ធ្វើ​ឲ្យ​អ្នកលក់​ឈ្មោះ គឹ​ម សី​ម៉ា ខឹងសម្បា​ក៏​ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា​រហូត​ឈាន​ដល់​អំពើ​ហិង្សា។

ក្រោយមក​ឈ្មោះ គឹ​ម សី​ម៉ា បាន​ទាញ​វែក​ឆា​វាយ​ទៅ​លើ​ក្បាល​ឈ្មោះ ឡុ​ង ភក្តី មួយ​វែក​ឆា​យ៉ាងដំណំ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន​ដេរ​៣​ថ្នេរ ចំណែក​ឈ្មោះ គឹ​ម សី​ម៉ា ក៏​ត្រូវ​ឈ្មោះ ឡុ​ង ភក្តី ទាញ​កៅអី​ជ័រ​វាយតប​មក​វិញ​របួស​ជាំ​ដៃ​ខាងឆ្វេង ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ចូល​ទៅ​ឃាត់ និង​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច និង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។

ហើយ​ចំពោះ​ជុំវិញ​ករណី​ហិង្សា​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា ភាគី​ទាំង​សងខាង​មាន​ដំណោះស្រាយ​ជាមួយ​គ្នា​យ៉ាងណា​នោះ​ទេ ព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​ភាគី​ទាំង​២ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]