ភូមា៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញគណនីហ្វេសប៊ុកមួយ បង្ហោះចែកចាយរូបភាព របស់តារាស្រីដ៏ល្បីជនជាតិភូមាម្នាក់ សុខចិត្តបោះបង់ជីវិតឡូយឆាយ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយមកកោរសក់ធ្វើជាដូនជី ដើម្បីបម្រើព្រះពុទ្ធសាសនា។

ក្នុងនោះដែរ ប្រភពបន្ថែមបានឲ្យដឹងទៀតថា តារាស្រីរូបនោះមានឈ្មោះ Soe Pyae Thazin ដែលរូបនាងគឺជាតារាសម្តែង តារាម៉ូដែល និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសភូមា។ ហើយគោលបំណងរបស់នាង ក្នុងការបួសធ្វើជាដូនជីនេះដែរ គឺដើម្បីទទួលយកជីវិតសាមញ្ញ និងបន្សុទ្ធគំនិតដោយធ្វើតាមការបង្រៀនរបស់ព្រពុទ្ធដើម្បីឈានដល់គោលដៅនៃជីវិត តាមអ្វីដែលនាងចង់បាន។

ទោះជាយ៉ាងណាក្តី ផ្អែមតាមប្រភពអ្នកចែកចាយរូបរបស់តារាស្រីរូបនេះ គេមិនទាន់ដឹងនៅឡើយទេថា នាងនឹងបួសធ្វើជាដូនជីរយៈពេលយូរប៉ុណ្ណានោះទេ ក៏ប៉ុន្តែក្រោយពីឃើញបែបនេះ នាង Soe Pyae Thazin បានទទួលការសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកលេងបណ្តាញសង្គម អំពីទឹកចិត្តដ៏ជ្រះថ្លា សុខចិត្តបោះបង់ជីវិតស៊ីវីល័យ មកបួសជាដូនជីបែបនេះ ហើយនៅពេលនេះ រូបភាពរបស់នាង ក៏កំពុងតែទទួលបានការចែកចាយយ៉ាងច្រើន នៅលើបណ្តាញសង្គមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Soe Pyae Thazin
Soe Pyae Thazin
Soe Pyae Thazin
Soe Pyae Thazin
Soe Pyae Thazin ពេលកំពុងបួស
Soe Pyae Thazin ពេលកំពុងបួស
Soe Pyae Thazin ពេលកំពុងបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]