ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង លោក Tack Pharunyoo និងភរិយាជាទីស្រលាញ់របស់លោក បានជ្រុលជ្រួសជាមួយគ្នា រហូតបណ្ដាលឲ្យមានផ្ទៃពោះ៥ខែ ទើបអ្នកទាំងពីរបានសម្រេចដឹកដៃគ្នារៀបការ កាលពីនាដើមឆ្នាំនេះផងដែរ។

ហើយបើគិតមកទល់នឹងថ្ងៃនេះ គឺថាមានរយៈពេលជាង៤ខែហើយ ដែលតារាប្រុស លោក Tack Pharunyoo និងភរិយាបានរៀបការនឹងគ្នា។ ហើយនាថ្ងៃម្សិលមិញនេះដែរ អ្វីដែលគួរឲ្យរំភើបចិត្តនោះ គឺកូនប្រុសបណ្ដូលចិត្តរបស់អ្នកទាំងពីរ ក៏បានបង្ហាញមុខដ៏គួរឲ្យក្នាញ់ឲ្យប៉ាម៉ាក់គេបានឃើញជាលើកដំបូងផងដែរ ក្រោយការរង់ចាំជួបមុខកូនជាយូរខែមកនេះ។

ទន្ទឹមជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន បានចូលរួមសម្ដែងការអបអរសាទរដល់តារាសម្ដែង លោក Tack Pharunyoo និងភរិយា ដែលទទួលបានកូនប្រុសច្បងម្នាក់ ចូលមកក្នុងក្រុមគ្រួសារ ដែលរឹតតែធ្វើឲ្យគ្រួសារតូចមួយនេះ កាន់តែពេញលេញឈ្មោះជាគ្រួសារមួយនឹងគេផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

Tack Pharunyoo ​និងភរិយា
Tack Pharunyoo ​និងភរិយា
Tack Pharunyoo ​និងកូនប្រុស
Tack Pharunyoo ​និងកូនប្រុស
Tack Pharunyoo ​និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]