បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព​ល្អ ដល់​ពេល​ធំ​ឡើង​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ កូន​មាន​សុខភាព​ល្អ ឆ្លាត អាស្រ័យ​លើ​សកម្មភាព​រួមផ្សំ​របស់​ម៉ាក់ និង​ប៉ា​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

ខាង​ក្រោមនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ជួយ​​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​​ស្មារតី​របស់​កូន ចាប់​តាំង​ពី​ពេលដែល​ម៉ាក់ៗ​ពពោះ​មក​ម្ល៉េះ។

១- ធ្វើ​ចិត្ត​ឲ្យ​រីករាយ

ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ដោយ​យើង​មិន​ត្រូវ​តាន​តឹង​អារម្មណ៍​ពេក​​ទេ ត្រូវធ្វើត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ នោះ​កូន​កើត​មក​នឹងស្វាហាប់ ​រីករាយ​ដូច​គ្នា។

២- និយាយ​ជាមួយ​កូន​ក្នុង​ពោះ

គ្នា​យើង​មាន​ដឹង​អត់ កូនចេះ​ស្តាប់​សំឡេង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ល៉េះ ពេល​កូន​ក្នុង​ពោះ​អាយុ​បាន ២៧ សប្តាហ៍ គេ​អាច​ស្តាប់​ឮ​សំឡេង​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល។

៣- អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់

ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]