រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ជា​ជនជាតិ​ចិន​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ម្នាក់ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត ដោយ​លេបថ្នាំ​ងងុយដេក​ប្រភេទ​៤​កំណាត់​អស់​ជា​ច្រើន​គ្រាប់​ចូល​ទៅ​ក្នុង​ពោះ និង ជា​ច្រើន​គ្រាប់​ទៀត​ធ្លាក់​នៅ​លើ​ដី​។

ក្រោយ​ពី​គេ​បាន ឃើញ​នាង​បា​ចុះ​ពី​ឡាំ​ប្រឺ​តា​មួយ​គ្រឿង​មិនដឹង​ជា​មក​ពី​ទីណា មក​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​ខាង​មុខ​កន្លែង​លក់​ថ្នាំពេទ្យ​មួយ​កន្លែង និង​យក​ថ្នាំ​ពី​ក្នុង​កាបូបស្ពាយ​មក​លេប ធ្វើ​ឲ្យ​ទន់​ខ្លួន​ល្មើ​យ​ទៅ​ហើយ ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​ពី​៣ ទៅ ៤​នាក់ បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង​មក​ដឹក​យក​ទៅ​សង្គ្រោះ​បាត់​។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ខាង​មុខ​ឱសថស្ថាន​យីហោ យូ​ឃែ​រ ផ្ទះ​លេខ​១៧ ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រ​ព​ភ​ពី​បុរស​ជា​សន្តិសុខ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បានឃើញ​នារី​ជនជាតិ​ចិន​វ័យក្មេង​ម្នាក់ ដែល​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ ដោយ​មាន​ពាក់​អាវដៃវែង​ពណ៌​ស និង​ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​ខ្លី និង​មាន​កាន់​កាបូបដៃ ពណ៌​ខ្មៅ​មួយ​ជាប់​នឹង​ដៃ បាន​ជិះ​ឡាំ​ប្រឺ​តា​មួយ​គ្រឿង​មក​ឈប់​ខាង​មុខ​កន្លែង​លក់​ថ្នាំពេទ្យ​ខាងលើ​។

ពេល​នាង​ចុះ​ពី​ឡាំ​ប្រឺ​តា​មួយ​គ្រឿង​នោះ រួច​ហើយ នាង​ក៏​បាន​មក​អង្គុយ​នៅ​លើ​កៅអី​មួយ​នៅ​ខាង​មុខ​ហាង​លក់​ថ្នាំពេទ្យ​នេះ ដោយ មាន​ទឹកមុខ​ស្រពាប់​ស្រពោន​យ៉ាង​ខ្លាំង ហើយ​បាន​និយាយ​ទូរស័ព្ទ​ជាមួយនឹង​មនុស្ស​ដទៃ​ទៀត​ជា​ភាសា​ចិន និង ទំនង​ជាមួយ​ជនជាតិ​ចិន​ដូច​គ្នា​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​នារី​វ័យក្មេង​ជា​ជនជាតិ​ចិន​ម្នាក់ ខាងលើ​បាន​និយាយ​ទូរស័ព្ទ​យ៉ាង​យូរ​ហាក់បីដូចជា​មានការ​ឈ្លោះប្រកែក​ជាមួយនឹង​អ្នក​ណា​ម្នាក់ ហើយ​បាន ដាក់​ទូរស័ព្ទ​ឈប់​និយាយ​នោះ នាង​ក៏​បាន​យក​ថ្នាំ​ពី​ក្នុង​កាបូបដៃ​របស់​នាង​ដោយ​គាត់​មិន​បានដឹង និង ស្គាល់​ថា​ជា​ថ្នាំ​អ្វី​ឡើយ មក​លេប​ចូល​ទៅ​ក្នុង​ពោះ ជា​ច្រើន​គ្រាប់​តែ​ម្តង​។

លុះ​មួយសន្ទុះ​ក្រោយមក​ខ្លួន​នាង​ក៏​មាន​សភាព​ទន់​ទៅ​ៗ ដោយ​ខ្លាចក្រែង​នាង​គ្រោះថ្នាក់​ដល់​ជីវិត នោះ ក៏​បាន​នាំ​គ្នារ​ត់ទៅ​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច ដែល​កំពុង​តែ​ធ្វើការ​ល្បាត​នៅ​ក្បែរ​នោះ​ឲ្យ​ដឹង​ពី រឿង​នេះ​ឲ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង​បានឃើញ​ប្រភេទ​ថ្នាំ​ងងុយដេក​៤​កំណាត់​ធ្លាក់​ពេញ​ដី​ផង​ដែរ​។ ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​បាន​មក​ដល់ ឃើញ​នារី​វ័យក្មេង​ជា​ជនជាតិ​ម្នាក់​ខាងលើ​មាន​សភាព​ខ្លួន​ទន់​បែប មិន​ស្រួល និង​ខ្លាចក្រែង​ស្លា​បប់​នោះ​។

ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យមក​ឲ្យ​ដឹក​យក​ទៅ​សង្គ្រោះ តែ​រថយន្ត​មិន​ទាន់​នឹង​មក​ដល់​ផង​នោះ ក៏​ស្រាប់តែ​គេ​បានឃើញ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លា​លេខ ភ្នំពេញ ២AZ-២៣៧០ ដោយ​មាន​បុរស​ជា​ជនជាតិ​ចិន​ដូច​គ្នា​ចំនួន​ពី ៣​ទៅ ៤​នាក់ បើក​មក​ដឹក​ពី​កន្លែង​ខាងលើ​យក​ទៅ​កាន់​មន្ទីរពេទ្យ​បាត់​ទៅ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី នារី​វ័យក្មេង​ជនជាតិ​ចិន​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ម្នាក់​ខាងលើ​ប៉ុនប៉ង​ធ្វើ​អត្តឃាត ដោយ​លេបថ្នាំ​ខាងលើ​នេះ​ដែរ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​រូប​នាង​មាន​បញ្ហា​អ្វី ឬ​ក៏​ឈ្លោះប្រកែក​ជាមួយនឹង អ្នក​ណា​ម្នាក់​ដែរ​ព្រោះថា​នាង​ជា​ជនជាតិ​ចិន ហើយ​ពេល​និយាយ​ទូរស័ព្ទ​នោះ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​ចេះ​ស្តាប់​ដែរ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]