អេស្ប៉ាញ៖ លោក Ernesto Valverde បានទម្លាយថា ក្លិប Barcelona ពិតជាបានទាក់ទងទៅកាន់ Antoine Griezmann ពិតប្រាកដមែន សម្រាប់ការផ្ទេរមកកាន់ក្លិបនារដូវក្តៅនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ទើបតែបានប្រកាសចាកចេញពីក្លិប Atletico Madrid ជាផ្លូវការ ដែលជំរុញឱ្យ Barcelona បង្ហាញចំណាប់អារម្មណ៍ភ្លាមៗតែម្តងក្រោយការប្រកាសនេះ។

លោក Ernesto Valverde
កីឡាករ Antoine Griezmann

លោក Valverde បាននិយាយថា៖ “ពិតណាស់ ពួកយើងបានធ្វើការទាក់ទងទៅកាន់គេ (Griezmann) រួចជាស្រេចហើយ។ ដោយឡែក ចំពោះកិច្ចចរចាកំពុងតែដំណើរការ ប៉ុន្តែយ៉ាងណាមិញ ពួកយើងមិនទាន់បញ្ចប់រដូវកាលនេះជាផ្លូវការនៅឡើយទេ”។ គួរបញ្ជាក់ថា លោក Valverde នៅមានភារកិច្ចមួយបន្ថែមទៀតនារដូវកាល គឺការដឹកនាំក្រុម Barcelona ប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹង Valancia នាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ។

គួររម្លឹកបន្ថែមទៀតថា កិច្ចសន្យាទិញផ្តាច់របស់កីឡាករ Antoine Griezmann នឹងត្រូវបើកឱ្យចរចាចាប់ពីថ្ងៃទី ១ ខែកក្កដានេះតទៅ។ ក្លិប Barcelona ហាក់ជាក្លិបដែលមានប្រៀបជាងគេក្នុងការនាំយកកីឡាកររូបនេះ ស្របពេលដែលក្លិប Paris Saint-Germain និង Manchester City បានដកខ្លួនលែងចង់បានរូបគេ។ ចំពោះតម្លៃទិញផ្តាច់កិច្ចសន្យារបស់កីឡាកររូបនេះវិញ គឺមានតម្លៃ ១០៥លានអឺរ៉ូ៕ 

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]