អេស្ប៉ាញ៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានផ្តល់កិត្តិយសដល់អ្នកចាំទីឆ្នើម Iker Casillas ដែលទើបតែជាសះស្បើយពីការវះកាត់បេះដូង ក្រោយទទួលរងបញ្ហាគាំងបេះដូងក្នុងអំឡុងការហ្វឹកហាត់ជាមួយក្លិប FC Porto។

កីឡាករ Iker Casillas ឈ្នះពាន World Cup ជាមួយអេស្ប៉ាញ

ក្រោយពិធីខួបកំណើតគម្រប់ ៣៨ឆ្នាំរបស់ Casillas កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចជ្រើសយកថ្ងៃកំណើតរបស់អ្នកចាំទីរូបនេះ (ថ្ងៃទី២០ ខែឧសភា) ជាទិវាអ្នកចាំទីរបស់អេស្ប៉ាញ (Spanish Goalkeeper Day) ក្នុងការផ្តល់កិត្តិយសទៅដល់អ្នកចាំទី Iker Casillas ក្នុងនាមជាប្រធានក្រុម គ្រាដែលអេស្ប៉ាញគ្រងជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១០។

ដោយឡែក លោក Mono Burgos ជាជំនួយការក្លិប Atletico Madrid និងជាអតីតអ្នកចាំទីមួយរូបដែរនោះ ធ្លាប់បានផ្តល់បទសម្ភាសន៍ទៅកាន់ BeIN Sports ថា៖ “ជាដំបូង និងសំខាន់បំផុតនោះ ខ្ញុំសូមជូនពរឱ្យ Iker Casillas ឆាប់ជាសះស្បើយ ហើយខ្ញុំចង់ឱ្យថ្ងៃទី ២០ ខែឧសភានេះ ក្លាយទៅជាទិវាអ្នកចាំទីអេស្ប៉ាញ”។ វាហាក់បីដូចជាការថ្លែងសាររបស់ Bugros នេះ គឺជាការជំរុញដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក្នុងការបង្កើតទិវានេះ ដើម្បីជាការដឹងគុណ និងផ្តល់កិត្តិយសសម្រាប់ Iker Casillas៕

កីឡាករ Iker Casillas
លោក Mono Bugros

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]