ថៃ៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររឿង “KrongKam” ច្បាស់ជាស្គាល់នូវតួអង្គឈ្មោះ Mae Yoi ដែលជាតួម្តាយមានចរិតកាចសាហាវ និងជាមនុស្សកំណាញ់ម៉ៅស្វិត មិនងាយឲ្យលុយខ្លួនត្រូវបាត់ សូម្បីតែមួយកាក់មួយសេននោះទេ។

ក៏ប៉ុន្តែ សម្រាប់តារាស្រីរូបនេះ ដែលមានឈ្មោះពិត Mai Charoenpura មិនមែនមានចរិតដូចអ្វីដែលអ្នកគាំទ្រឃើញនូវការសម្តែងរបស់នាង ក្នុងរឿង “KrongKam” នោះឡើយ។ ហើយបើនិយាយពីសម្រស់របស់នាង Mai នៅខាងក្រៅវិញ បើទោះជានៅក្នុងរឿងនាងមិនសូវស្អាត និងទាក់ទាញក៏ពិតមែន ប៉ុន្តែសម្រាប់នៅខាងក្រៅរឿង នាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ក្មេងជាងវ័យ ហើយថែមទាំងស៊ិចស៊ីមិនធម្មតានោះទេ។

គួររម្លឹកផងដែរថា សម្រាប់ឆ្នាំនេះ នាង Mai មានអាយុ ៥០ ឆ្នាំហើយ។ ហើយសម្រាប់រឿង “KrongKam” នេះដែរ គឺជារឿងដំបូងដែលនាងបានថត ក្រោយពីមិនបានចេញមុខក្នុងខ្សែភាពយន្តនានា រយៈពេលជាង ១០ឆ្នាំ។ អ្វីដែលពិសេសនោះ នាង Mai មិនត្រឹមតែពូកែសម្តែងនោះទេ នាងថែមទាំងជាតារាចម្រៀងថតបទក្នុងរឿងនេះថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឈុតក្នុងរឿង «KrongKam»
ឈុតក្នុងរឿង «KrongKam»
រឿង «KrongKam»
Mae Yoi នៅខាងក្រៅ
Mae Yoi នៅខាងក្រៅ
Mae Yoi នៅខាងក្រៅ
Mae Yoi នៅខាងក្រៅ
Mae Yoi នៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]