ភ្នំពេញ៖ ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់របស់អតិថិជន ក៏ដូចជាអ្នកនិយមគាំទ្រទាំងអស់ នៅថ្ងៃនេះក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យ ដែលមានរូបរាងស្តើងជាងគេស្ទើរតែគ្មានគែម ស្រាលជាងគេ និងទាក់ទាញជាងមុនស្រោបដោយលោហៈរលោងចាំងផ្លេករឹងមាំធន់ជាមួយនឹងមុខងារកាន់តែឆ្លាតវៃច្រើនជាងមុន។

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀត ដែលអាចឱ្យអ្នករីករាយជាមួយការកម្សាន្តដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែពេញមួយថ្ងៃខណៈដែលការទស្សនាវីដេអូបានរហូតដល់ ១៥ ម៉ោងឯណោះ។ 

ពិតជាខ្លាំងមែន! ចុះតម្លៃវិញយ៉ាងម៉េចដែរ?

Samsung Galaxy Tab S5e

ជាមួយនឹងលក្ខណៈពិសេសទាំងនេះអាចឱ្យយើងនិយាយបានយ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និងបង្កើតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងតម្លៃត្រឹមតែ ៤៨៩ ដុល្លារប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែថាសម្រាប់ Galaxy Tab S5e នេះ គឺពិតជាអាចផ្តល់បទពិសោធន៍ដ៏អស្ចារ្យជូនលោកអ្នកឱ្យរីករាយក្នុងការកម្សាន្តនានាដូចជា ស្តាប់តន្រី្ត ចម្រៀង ការទស្សនាវីដេអូ ឬក៏ខ្សែភាពយន្តជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Super AMOLED ព្រមទាំងរន្ធបំពងសម្លេងប្រភេទ AKG ចំនួន ៤ គ្រាប់ដែលឮខ្លាំងពិរោះរន្ថើន និងពិតជាឆក់យកអារម្មណ៍អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន។
ដូច្នេះហើយ តើអតិថិជនទាំងអស់នៅចាំអីទៀត? ឥឡូវនេះសូមមកមើលលក្ខណៈសម្បត្តិពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នាថាវាល្អ និងអស្ចារ្យប៉ុនណា?

* Samsung Galaxy Tab S5e:
• បង្ហាញរូបភាពក្នុងទំហំ៖ 10.5 អ៊ីញ
• ប្រភេទអេក្រង់៖ Super AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក
• អង្គចងចាំ៖ 4GB
• អង្គផ្ទុក៖ 64GB
• កាមេរ៉ាមុខ៖ 13MP
• កាមេរ៉ាក្រោយ៖ 8MP
• កម្រាស់៖ 5.5 មិលីម៉ែត្រ
• ទម្ងន់៖ 400 ក្រាម
• ថាមពលថ្ម៖ 7,040mAh ប្រើបានយូរ និងសាកថ្មលឿនឆាប់ពេញ រួមទាំងរន្ធសាកថ្មប្រភេទ C
• ប្រើប្រព័ន្ធប្រតិបត្តិការ៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)
• កម្រិតថតវីដេអូ៖ UHD 4K (3840 X 2160) @30fps
• ប្រព័ន្ធសម្លេង៖ រន្ធបំពងសម្លេង ៤ គ្រាប់ (តាមគែមលើ ២ និងក្រោម២) ដោយ AKG និង Dolby Atmos® ឮលាន់បុករងំខ្លាំង
• មានជម្រើស ៣ ពណ៌៖ ពណ៌មាស ពណ៌ប្រាក់ និងពណ៌ខ្មៅ

ជាចុងក្រោយប្រសិនបើលោកអ្នកស្រមៃចង់បានថេប្លេត ដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាលងាយស្រួលយកតាមខ្លួន និងមានតម្លៃសមរម្យនោះខ្ញុំសូមណែនាំ Samsung Galaxy Tab S5e ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកក៏អាចរកជាវបានៅគ្រប់ហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផលសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ ១៨០០ ២០ ៣២ ៣២៕ 

Samsung Galaxy Tab S5e
Samsung Galaxy Tab S5e
Samsung Galaxy Tab S5e
Samsung Galaxy Tab S5e
Samsung Galaxy Tab S5e
Samsung Galaxy Tab S5e

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]