ថៃ៖ បើនិយាយពីសម្រស់របស់តារាសម្តែងថៃ ពួកគេសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងគួរឲ្យទាក់ទាញ ក៏ប៉ុន្តែសម្រាប់សម្រស់ស្រស់ស្អាតរបស់តារាទាំងនោះ ពួកគេមិនមែនសុទ្ធតែសាកសម នឹងដើរឯកជាព្រះនាងម្ចាស់នោះឡើយ។

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់តារាស្រីថៃជួរមុខ៤ដួង ដែលសម្រស់របស់ពួកគេ ត្រូវបានអ្នកគាំទ្រជឿជាក់ និងនាំគ្នានិយាយថា ពួកគេមានសម្រស់ស្អាតខ្លាំង សាកសមសម្តែងជាតួឯកព្រះនាងបំផុត៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាមានតារាស្រីរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. Yaya Urassaya

បន្ទាប់ពីសម្តែងជាតួព្រះនាង ក្នុងរឿង “The Crown Princess” មក នាងត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ ព្រោះថាសម្រស់ និងការសម្តែងរបស់នាង ពិតជាសាកសមជាព្រះនាងម្ចាស់ខ្លាំងណាស់។ 

Yaya Urassaya

២. Rita Sririta

នាង Rita កាន់តែទទួលបានប្រជាប្រិយភាពទ្វេមួយកម្រិតទៀត ក្រោយសម្តែងជាតួព្រះនាង ក្នុងរឿង “Mongkut Saeng Jun” ជាមួយលោក Andrew Gregson។ 

Rita Sririta

៣. Kwan Usamanee

តារាស្រីរូបនេះត្រូវបានគេទទួលស្គាល់ថា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ដូច្នេះហើយ នាងជាតារាស្រីដែលសាកសមសម្តែងជាតួព្រះនាងខ្លាំងបំផុត។ 

Kwan Usamanee

៤. Kimmy Kimberley

បច្ចុប្បន្ននេះ នាង Kimberley កំពុងថតរឿងថ្មីដើរតួចជាព្រះនាង មានចំណងជើងថា “Dung Duang Haruetai” ជាមួយលោក Tik Jesdaporn ហើយអ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំមើលសម្រស់នាង ពេលសម្តែងជាតួព្រះនាងម្ចាស់ផងដែរ៕ 

Kimmy Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]