ភ្នំពេញ៖ វ័យជំទង់ គឺជាដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ។ សព្វថ្ងៃនេះឪពុកម្តាយគ្រប់រូបតែងមានក្ដីបារម្ភពីសុខភាព ការប្រែប្រួលអត្តចរិត ការឈានទៅរកជម្ងឺបាក់ទឹកចិត្ត និងការមិនស្ដាប់បង្គាប់របស់ក្មេងវ័យជំទង់។ នៅពេលដែលកុមារឈានទៅកាន់វ័យនោះពួកគេអាចនឹងមានការផ្លាស់ប្ដូរយ៉ាងលឿនទាំងឥរិយាបថ អត្តចរិត និងចិត្តគំនិត ម្យ៉ាងវិញទៀតគម្លាតរវាងឪពុកម្ដាយ និងកូន សមាជិកគ្រួសារមិនសូវមានទំនាក់ទំនង អាចធ្វើឱ្យពួកគេមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិជាង។ ប្រសិនជាងាកមកមើលពីមូលហេតុនៃបញ្ហាដែលធ្វើឱ្យក្មេងជំទង់ងាយក្នុងការធ្លាក់ទឹកចិត្ត និងថប់បារម្ភគឺអាចបណ្ដាលមកពី៖ ក្រុមគ្រួសារមិនបានយល់ពីការផ្លាស់ប្តូរផ្នែកចិត្តវិទ្យា ខ្វះជំនាញដោះស្រាយពីបញ្ហាអសកម្មរបស់ក្មេងជំទង់ និងការអប់រំតឹងរឹង។

រាល់បញ្ហា និងដំណោះស្រាយដែលទាក់ទងនឹងការអប់រំកូនក្នុងវ័យជំទង់ឲ្យមានប្រសិទ្ធភាព វាគ្មិនកិត្ដិយស ២ រូប ក្នុងសិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូនក្នុងវ័យជំទង់» រួមមានលោក ហឿ សេធុល ដែលជាអ្នកជំនាញចិត្ដវិទ្យា ឯកទេសប្រឹក្សាបញ្ហាគ្រួសារជាមួយនឹងបទពិសោធន៍ជាក់ស្ដែងជាង ២០ ឆ្នាំ និងកញ្ញា BEE SUN,NG ជានាយកកម្មវិធីសិក្សាថ្នាក់មូលដ្ឋាននៅសាលាអន្ដរជាតិ SCIA នឹងចូលរួមជជែកពីប្រធានបទសំខាន់ៗដូចជា៖
• យល់ដឹងពីការផ្លាស់ប្ដូររបស់កូនក្នុងវ័យជំទង់
• បង្កើតភាពជិតស្និទ្ធជាមួយកូន
• ដោះស្រាយភាពមិនចុះសម្រុង និងគម្លាតគ្រួសារ
• ដោះស្រាយបញ្ហាសេពគប់មិត្ដ និងឥទិ្ធពលខាងក្រៅ
• បណ្ដុះភាពរឹងមាំ សីលធម៌ និងកតញ្ញូ

សិក្ខាសាលា «វិធីសាស្ត្រអប់រំកូនក្នុងវ័យជំទង់»

លើសពីនេះទៅទៀតឪពុកម្ដាយ ដែលបានចូលរួមសិក្ខាសាលានេះមិនត្រឹមតែបានយល់ដឹងពីប្រធានបទខាងលើប៉ុណ្ណោះទេ លោកអ្នកនឹងអាចដឹងបន្ថែមពីការអប់រំកូនឱ្យមាន៖ បុគ្គលិកលក្ខណៈវិជ្ជមាន អត្តចរិតវិជ្ជមាន និងសមត្ថភាពអភិវឌ្ឍសក្តានុពល។

វាគ្មិនកិត្ដិយស ២ រូប ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យអប់រំកុមារនឹងចូលខ្លួនមកបកស្រាយ និងចែករំលែកចំណេះដឹងក្នុងសិក្ខាសាលាស្តីពី «វិធីសាស្ត្រអប់រំកូនក្នុងវ័យជំទង់» នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាអន្ដរជាតិ SCIA ចាប់ពីម៉ោង ៩ ព្រឹកដល់ ៤ ល្ងាច។

កម្មវិធីនេះរៀបចំដោយអនុស្សា សហការរៀបចំ និងឧបត្ថម្ភធំដោយសាលារៀនអន្ដរជាតិ SCIA។ ទំនាក់ទំនងទិញសំបុត្រតាមរយៈទំព័រហ្វេសប៊ុក “Anussa Events” ឫទូរស័ព្ទលេខ 012 230 140 ឫ 010 911 776។
Facebook Page: https://www.facebook.com/AnussaEventPlanner/
Event Page: https://www.facebook.com/events/671574139943458/
សំបុត្រមានតម្លៃត្រឹមតែ ១៥ ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ មិថុនា ២០១៩ និងតម្លៃ ២០ ដុល្លារ សម្រាប់ការទិញក្នុងថ្ងៃកម្មវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]