ថៃ៖ ឆ្កែដ៏ឆ្លាតមួយក្បាលឈ្មោះ Ping Pong ត្រូវបានមនុស្សម្នាចាត់ទុកថាជាសត្វក្លាហាន ឬ Hero នៅក្នុងប្រទេសថៃ បន្ទាប់ពីបានជួយសង្រ្គោះជីវិតទារកម្នាក់ដែលត្រូវម្តាយបោះបង់ដោយការកប់ចោលទាំងរស់នៅក្នុងប្រទេសថៃ។

ទារកអភ័ព្វរូបនេះ ត្រូវបានរកឃើញនៅក្នុងវាលស្រែមួយកន្លែងក្នុងតំបន់ Chumpuang ខេត្ត Nakhon Ratchasima កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅនេះ ដោយឆ្កែឈ្មោះ Ping Pong។

នៅថ្ងៃកើតហេតុ ឆ្កែ Ping Pong ក៏ព្រុសនាំម្ចាស់វាឈ្មោះ Usa Nisaika ទៅកន្លែងដែលទារកនេះកប់ចោល។ គ្រានោះ Ping Pong ខំកាយដីជាខ្លាំង។ មិនយូរប៉ុន្មាន លោក Usa ក៏ឃើញជើងទារក គាត់ក៏ប្រញាប់កាយដីមើល ស្រាប់តែឃើញទារកមួយនៅក្នុងដីមែន។

ក្រោយមកលោក Usa ក៏ប្តឹងប៉ូលិសភ្លាមៗ។ យោងតាមសម្តីប៉ូលិសបានឱ្យដឹងថា ទារករូបនេះ ត្រូវបានម្តាយកប់ចោលមិនយូរនោះទេ បន្ទាប់ពីឆ្កែបានរកឃើញរូបគេ។ យ៉ាងណាមិញ ទារកនេះនៅមានជីវិត ហើយកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ក្មេងស្រីដែលបោះបង់ចោលទារកនេះ ត្រូវបានជាប់ទោសពីបទប៉ុនប៉ងមនុស្សឃាត និងការបោះបង់ចោលកូន។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យគឺជាក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ហើយបានព្យាយាមបោះបង់ចោលកូន ព្រោះតែនាងខ្លាចឪពុកម្តាយខឹង និងស្តីបន្ទាសឱ្យ។ សមត្ថកិច្ចបានបន្តថា ជាក់ស្តែងនាងបានកើតកូនដោយខ្លួននាង ហើយបន្ទាប់មកនាងក៏កប់កូនចោល។

នៅតាមបណ្តាសារព័ត៌មានធំៗជាច្រើន និងនៅតាមបណ្តាញសង្គមសុទ្ធសឹងតែកោតសរសើរនូវឆ្កែ Ping Pong មួយក្បាលនេះ។ ដូច្នេះ ពាក្យចាស់លោកពោលថា ឆ្កែគឺជាមិត្តល្អរបស់មនុស្ស ពាក្យនេះពិតជាត្រឹមត្រូវពិតប្រាកដមែន៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែ Ping Pong
ទារកអភ័ព្វរូបនេះ
រូបភាពនៅកន្លែងកើតហេតុ
ឆ្កែ Ping Pong
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]