ចិន៖ នៅវគ្គចុងក្រោយបង្អស់នៃកម្មវិធិទូរទស្សន៍ល្បីឈ្មោះ «Running Man» តារាសម្តែងស្រីកូនមួយ Angela Baby និងសមាជិកក្រុមដទៃទៀត បានធ្វើការប្រកួតគ្នានៅក្នុងហ្គេមមួយ។

តួយ៉ាង យោងតាមលក្ខខ័ណ្ឌនៃហ្គេមនេះ បានឲ្យដឹងថា ភរិយារបស់តារាសម្តែងប្រុស Huynh Hieu Minh រូបនេះ បានចាញ់២ដង ដូចនេះនាងត្រូវទទួលទោសពិន័យ ដោយការត្រូវបាញ់ទឹកចំកណ្តាលមុខ ។ 

ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្នាចាប់អារម្មណ៍នោះ បើទោះបីជាតារាស្រី Angela Baby រូបនេះ ត្រូវបានកម្លាំងទឹកបាញ់កណ្តាលមុខយ៉ាងណាក្តី ប៉ុន្តែវាមិនបានធ្វើឲ្យសោភ័ណភាពនៃសម្រស់របស់នាង អន់ថតអ្វីបន្តិចឡើយ ពោលគឺទស្សនិកជន បានកត់សម្គាល់ឃើញថា ក្រែមដែលលាបជាប់នឹងមាត់របស់នាង ក៏ដូចជា Eyeliner ផ្សេងៗ គឺមិនបានប្រែប្រួលឬរលាយចេញពីផ្ទៃមុខរបស់នាងឡើយ ដែលធ្វើឲ្យនាងមើលទៅនៅតែស្រស់ស្អាត ជាមួយនឹងស្បែកមុខធម្មជាតិដូចជាសាច់មុខដូចកូនក្មេងរបស់នាងផងដែរ៕  

តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby
តារាស្រី Angela Baby

ទស្សនាវីដេអូ​នៅនាទីទី ២១:៥០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]