អេស្ប៉ាញ៖ កីឡាករ Gareth Bale ត្រូវបានគេរាយការណ៍ថា រូបគេបាននិយាយទៅកាន់មិត្តរួមក្រុមនៅ Real Madrid ថា “គេសុខចិត្តនៅបន្តជាមួយ Real Madrid និងទៅលេងវាយកូនហ្គោលក៏បាន ប្រសិនបើក្លិបមិនព្រមចំណាយលុយ ៥១លានអឺរ៉ូក្នុងការផ្តាច់កុងត្រាដែលនៅសល់រយៈពេល ៣ឆ្នាំនេះ”។ Bale ត្រូវបានលោក Zidane ដាក់ឱ្យអង្គុយនៅកៅអីបម្រុងពេញ ៩០នាទីតែម្តង ក្នុងការប្រកួតចុងក្រោយប្រចាំរដូវកាល ២០១៨/២០១៩ ទល់នឹងក្រុម Real Betis។ លើសពីនេះទៅទៀត ក្រោយពីបញ្ចប់ការប្រកួតភ្លាម Bale បានដើរចេញពីកៅអីបម្រុងចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមតែម្តង ដោយមិនបានលាទៅកាន់អ្នកគាំទ្រឡើយ។

កីឡាករ Gareth Bale

ដោយឡែក បើតាមប្រភពពី Radioestadio បានឱ្យដឹងថា Bale បានបង្ហើរសម្តីមួយជាមួយមិត្តរួមក្រុម ទៅកាន់ក្លិប Real Madrid ទៀតផង។ កីឡាករសញ្ជាតិវែលស៍រូបនេះបានពោលថា៖ “ខ្ញុំនៅសល់កិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយ Real Madrid។ បើសិនជាពួកគេ (ក្លិប) ពិតជាចង់ឱ្យខ្ញុំចាកចេញទៅពិតមែន ពួកគេត្រូវតែបង់ឱ្យខ្ញុំ ១៧លានអឺរ៉ូក្នុងមួយរដូវកាល។ ប៉ុន្តែបើគេមិនព្រមបង់ទេ ខ្ញុំនឹងនៅទីនេះបន្ត និងទៅលេងវាយហ្គោលក៏បាន”៕

កីឡាករ Gareth Bale និង Zidane
កីឡាករ Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]