បរទេស៖ នគរូបនីយកម្ម ឬការពង្រីកទីក្រុងគឺជាកត្តាសំខាន់សម្រាប់អភិវឌ្ឍន៍ជាតិឱ្យកាន់តែមានភាពល្អប្រសើរឡើង។ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ទីក្រុងនៅក្នុងតំបន់អាស៊ី ពិតជាមានការរីកចម្រើនខ្លាំងមែនទែនទាំងផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា។ ដូច្នេះថ្ងៃនេះយើងសូមណែនាំមិត្តអ្នកអាន មកស្គាល់ទីក្រុងធំទាំង១០ ដែលមានមនុស្សរស់នៅច្រើនបំផុតលើលោក៖

១០. ទីក្រុងមុមបៃ

ទីក្រុងមុមបៃ

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៤លាននាក់ 

មុមបៃគឺជាទីក្រុងដ៏ធំដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបនិងស៊ីវិល័យរបស់ប្រទេសឥណ្ឌា។ នៅក្នុងទីក្រុងនេះភាគច្រើនសំបូរទៅដោយមហាសេដ្ឋីប្រាក់លាននិងកោដិជាច្រើននាក់រស់នៅ។ បុមបៃគឺជាទីក្រុងដ៏សំខាន់បំផុតនៅក្នុងប្រទេសឥណ្ឌា។

៩. ទីក្រុងធានជីន 

ទីក្រុងធានជីន

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៧លាននាក់

ធានជីនគឺជាទីក្រុងដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានចំនួនប្រជាជនរស់នៅសរុបច្រើនជាង ១២លាននាក់នៅក្នុងទីក្រុងមួយនេះ។ ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ២០១៤ របស់ទីក្រុងមួយនេះកើនឡើងដល់ទៅ ១,៥៧២ពាន់កោដិយ័ន ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងទីក្រុងនេះមានភាពសំបូរសប្បាយ។

៨. ទីក្រុងម៉ានីឡា 

ទីក្រុងម៉ានីឡា

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១២,៨លាននាក់

ទីក្រុងម៉ានីឡាត្រូវបានរកឃើញដំបូងគេបង្អស់ដោយពួកអេស្ប៉ាញនៅក្នុងឆ្នាំ១៥៧១។ ដោយសារតែមូលហេតុនេះ ទីក្រុងមួយនេះពោលពេញទៅដោយអគារបុរាណបែបអេស្ប៉ាញជាច្រើន។ ម៉ានីឡាគឺជាទីក្រុងដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចររបស់ប្រទេសហ្វីលីពីន។

៧. ទីក្រុងម៉ូស្គូ

ទីក្រុងម៉ូស្គូ

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៣,១លាននាក់

ម៉ូស្គូគឺជាទីក្រុងដ៏ធំបំផុតប្រចាំប្រទេសរុស្ស៊ី ដែលពោរពេញទៅដោយការអភិវឌ្ឍន៍ខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។

៦. ទីក្រុងតូក្យូ 

ទីក្រុងតូក្យូ

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៣,៦លាននាក់

តូក្យូគឺជាទីក្រុងដ៏ល្បី និងជាបេះដូងរបស់ប្រទេសជប៉ុន។ បើនិយាយអំពីប្រទេសជប៉ុន មនុស្សម្នាស្ទើរតែគ្រប់ៗគ្នាទៅហើយ រមែងគិតដល់ទីក្រុងតូក្យូ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងតូក្យូបានទាក់ទាញភ្ញៀវទេសចរជាច្រើនហូហែមកលេងទីក្រុងមួយនេះ។

៥. ទីក្រុងដាកា ប្រទេសបង់ក្លាដែស 

ទីក្រុងដាកា

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៤,៥លាននាក់

៤. ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី 

ទីក្រុងអ៊ីស្តង់ប៊ុល

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៤,៦លាននាក់

៣. ទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន 

ទីក្រុងការ៉ាជី

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៨លាននាក់

២. ទីក្រុងប៉េកាំង ប្រទេសចិន 

ទីក្រុងប៉េកាំង

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ១៨,៥លាននាក់

១. ទីក្រុងសៀងហៃ ប្រទេសចិន 

ទីក្រុងសៀងហៃ

ចំនួនប្រជាជនរស់នៅសរុបប្រមាណ៖ ២៤,១លាននាក់៕

ទីក្រុងធំទាំង ១០ ដែលមានមនុស្សរស់នៅច្រើនបំផុតលើលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]