ឈឺ​ក​ជើង​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​-កជើង​សំដៅ​លើ​ការ​ឈឺចាប់​គ្រប់​ផ្នែក​​ក្នុង​រង្វង់​ក​ជើង ទាំង​សរសៃ ទាំង​ឆ្អឹង រហូត​ឈឺ ទ្រាំ​ឈរ ឬ​ដើរ​មិន​បាន ទោះ​ជា​ពេល​ខ្លះ មើល​ទៅ​ឃើញ​ហើម ឬ​អត់​​ក៏​ដោយ។ តើ​មូលហេតុ​អី​ខ្លះ ដែល​ធ្វើ​ឲ្យ-ក​ជើង​យើង​ឈឺ ហើយ​ដោះស្រាយ​យ៉ាង​ម៉េច?

១-មូលហេតុអ្វីបានជាឈឺកជើង?

ជាទូទៅ​អាការ​ឈឺ​កជើង​គឺ​ដោយសារ​ការ​រង​របួស​ជុំវិញ​កជើង​រួម​ទាំង​ឆ្អឹង​ សរសៃ​ពួរ​សាច់ដុំ​កែងជើង​ ឬ​សរសៃ​ភ្ជាប់​សន្លាក់​ឆ្អឹង។​ គ្នា​យើង​ជា​ពិសេស​ប្រុសៗ​ដែល​ចូលចិត្ត​លេង​កីឡា ឬ​លេង​បាល់ ទាំង​បាល់​ទាត់ បាល់​ទះ​ អាច​មាន​ការ​ឈឺ​ចុក​ចាប់​ខ្លាំង​ពេល​ជួប​ស្ថានភាព​ដូច​ខាងក្រោម​នេះ៖
-កជើង​មិន​រឹងមាំ
-ប្រគ្រីវ​
-រហែក​សរសៃ​ពួរ​កែងជើង
-បាក់​ឆ្អឹង​ឬ​ថ្លោះ​កជើង
-ខូច​សរសៃ​ប្រសាទ​ជុំវិញ​កជើង​ដូចជា(tarsal tunnel syndrome)
-ឆ្លង​រោគ​បណ្ដាល​មកពី​វីរុស​ ឬ​បាក់តេរី​នៅ​ត្រង់​កជើង
-ខ្សោយ​ទម្រង់​កជើង
-ជំងឺ​រលាក​សន្លាក់។

២-ឈឺ​ចុក-កជើង អាច​បណ្ដាល​មក​ពី​បញ្ហា​សន្លាក់

-រលាក​សន្លាក់
-រលាក​សន្លាក់ឆ្អឹង
-រលាក​សន្លាក់​ដោយ​ជំងឺ Psoriasis
-រលាក​សន្លាក់​រ៉ាំរ៉ៃ
-ជំងឺ​រលាក​សន្លាក់​ដោយសារ​មេរោគ។

៣-វិធីដោះស្រាយ

ជួយ​ប្រាប់​គ្នា​យើង​ផង​បើ​ឈឺចាប់​កជើង​បណ្ដាល​មក​ពី​របួស​ មិន​បាច់​ចាំ​មក​រក​ពេទ្យ​ទេ ​នៅ​​​ផ្ទះ​ក៏​អាច​ព្យាបាល​ភ្លាមៗ​បាន​ដែរ។ ​វិធី​ទាំងនេះ​មាន៖
-គួរ​ផ្អាក​ ឬ​កុំ​ធ្វើ​ចលនា​ដើរ​ចុះឡើង​អំឡុង​ពេល​កជើង​មាន​របួស
-ធ្វើ​ចលនា​ឬ​ទៅ​ណា​មក​ណា​ គួរ​ប្រើ​ឈើ​ច្រត់​ជំនួយ​
-ប្រើ​ទឹកកក​ដាក់​ក្នុង​ថង់​ស្អំ​ពីលើ​របួស​រយៈពេល​ ១៥​ទៅ​២០​នាទី​ រៀងរាល់​ម៉ោង​នៅ​ថ្ងៃ​ដំបូង។ ​​២ថ្ងៃក្រោយ​មក​បន្ត​ធ្វើ​បែប​នេះ​រៀង​រាល់​ពី ​៣ទៅ​៤ម៉ោង​ម្ដង។
-ប្រើ​បង់​រុំ​របួស​ដោយ​រុំ​ស្រាលៗ​ព្រោះ​ការ​រុំ​តឹង​ពេក​អាច​បណ្ដាល​ឲ្យ​ស្ពឹក​ម្រាម​ជើង។
-ព្យាយាម​រក្សា​កជើង​ឱ្យ​នៅ​ខ្ពស់​ជាង​កម្រិត​បេះដូង​ដោយ​កល់​ខ្នើយ​នៅ​ក្រោម​កជើង​ដែល​កំពុង​ឈឺ​ដើម្បី​បន្ថយ​ការ​ឈឺចាប់។
-លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដូចជា​ ថ្នាំ​ acetaminophen ibuprofen ឬ meloxicam ​ជាដើម។

នៅ​ពេល​ការ​ឈឺចាប់​ថយ​ចុះ​ គួរ​បន្ត​សម្រាក​បន្ថែម​ទៀត​រហូត​ដល់​ជា​សះស្បើយ​ទាំងស្រុង​ចាំ​ចាប់ផ្ដើម​ធ្វើ​ការងារ​ដូច​ធម្មតា។

៤-បើ-កជើង​កំពុង​ឈឺ

កជើង​ដែល​កំពុង​ឈឺចាប់​ដោយ​របួស​អាច​ត្រូវការ​ពេល​ច្រើន​សប្ដាហ៍​ឬ​ច្រើន​ខែ​ដើម្បី​ជា​សះស្បើយ​ទាំងស្រុង។ ទោះ​ជា​ការ​ឈឺចាប់​និង​ស្នាម​ហើម​បាន​ធូរស្រាល​ក៏ដោយ​ក៏​ស្ថានភាព​កជើង​របស់​យើង​ប្រហែល​មិនទាន់​មាន​កម្លាំង​រឹងប៉ឹង​ដូចដើម​នៅ​ឡើយ​ទេ។​ ដូច្នោះ​អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​ស្រាលៗ ដើម្បី​​ជួយ​ពង្រឹង​កជើង​និង​ការពារ​កុំ​ឱ្យ​របួស​រើ​ឡើងវិញ។ មិន​គួរ​ហក់​លោត ឬ​រត់​(ខ្លាំងៗ) បើ​ដឹង​ខ្លួន​ថា អត់​ទាន់​ស្រួល​ក៏​ជើង​នៅ​ឡើយ។

៥-ឈឺ​ក-ជើង គួរ​

-រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ ដើម្បី​បន្ថយ​សម្ពាធ​លើ​កជើង​ខ្លួន​ឯង។
-កម្ដៅ​សាច់ដុំ​មុន​ពេល​ហាត់ប្រាណ។ ការ​អង្គុយ​សណ្ដូក​ជើង​ត្រង់ ទាញ ឆ្វេង​ស្ដាំៗ ​ជា​ជម្រើស​ល្អ​បំផុត។
-មិន​គួរ​លេង​កីឡា​ណា​ដែល​បញ្ចេញ​កម្លាំង​លើសលប់​ពេក​ដែល​បង្ក​បញ្ហា​ដល់​ក-ជើង​សារ​ជា​ថ្មី។
-ទ្រនាប់​ជើង​មាន​កែង​ខ្ពស់​គួរ​ជៀសវាង។
-ប្រើ​ទ្រនាប់​ជំនួយ​ជើង​សម្រាប់​ការពារ​បន្ថែម​ទៀត។
-បើ​ឈឺ​កជើង​បណ្ដាល​មកពី​ជំងឺ​រលាក​សន្លាក់​ យើង​ប្រហែល​ជា​ត្រូវការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដើម្បី​បំបាត់​ការ​ឈឺចាប់។ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ (NSAIDs)​ និង​ថ្នាំ​លាប​បំបាត់​ការឈឺចាប់។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្តល់សិទ្ធិដោយ Hello Krupet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]