ថៃ៖ តារាសម្តែងប្រុសជើងចាស់Wut Atsadawut បានធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ក្រោយពេលលោកឆ្លើយតបទៅវិញបែបនេះ ពេលគ្រប់គ្នាតែងតែនិយាយថា ភរិយារបស់លោកមិនស្រស់ស្អាត។

ជាមួយគ្នានោះដែរលោកWut Atsadawut និងភរិយាស្គាល់គ្នាតាំងពីសម័យរៀន ហើយលោកក៏ចាប់ផ្តើមស្រលាញ់តាំងពីលើកដំបូងដែលបានជួបគ្នា។ ទំនាក់ទំនងស្នេហាចេះវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពួកគេបានរៀបការជាមួយគ្នា។

ក្រោយលោកនិងភរិយារៀបការរួច តែងតែមានពាក្យសម្តីមិនសមរម្យ បង្អាប់ថាភរិយារបស់លោកមិនស្រស់ស្អាត ព្រោះដោយសារតែលោកជាតារាសម្តែងមានរូបរាងសង្ហា ដូច្នោះអ្នកគាំទ្រគិតថា លោកប្រាកដជាមានភរិយាដែលមានសម្រស់ស្រស់ស្អាត ឬក៏ជាអ្នកសិល្បៈដូចគ្នា។

ចំពោះរឿងនេះលោកWut Atsadawut បានឆ្លើយទៅវិញចំៗ ធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកយ៉ាងដូច្នោះថា « ភាពស្រស់ស្អាតអាស្រ័យទៅលើការមើលឃើញរបស់មនុស្សម្នាក់ៗ សម្រាប់ខ្ញុំនាងជាមនុស្សស្រីដែលស្អាតបំផុត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានប្រើប្រាស់ជីវិតគ្រួសារជាមួយនាង។ ជីវិតគ្រួសារវាលើសពីពាក្យថាស្រស់ស្អាត ម្យ៉ាងវិញទៀតខ្ញុំមិនបានមានភរិយាទុកសម្រាប់មកអួតអ្នកណានោះទេ»។

ជាការពិតណាស់ ការជ្រើសរើសមនុស្សម្នាក់ដែលមករស់នៅកសាងជីវិតគ្រួសារជាមួយគ្នា មិនសំដៅទៅលើរូបសម្រស់ខាងក្រៅនោះទេ តែផ្តោតសំខាន់ទៅលើនិស្ស័យ ចរិតលក្ខណៈ ដែលចុះសម្រុងគ្នា និងអាចរស់នៅជាមួយគ្នាអស់មួយជីវិត៕

លោកWut Atsadawut និងភរិយា
លោកWut Atsadawut និងភរិយា
លោកWut Atsadawut និងភរិយា
លោកWut Atsadawut ភរិយានិងកូនស្រី
លោកWut Atsadawut ភរិយានិងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]