កូរ៉េខាងត្បូង ៖ វាមានរយៈពេល ១ឆ្នាំ ៣ខែ និង ២៤ថ្ងៃហើយ ដែលបទចម្រៀង Love Scenario របស់ក្រុមចម្រៀង iKon ត្រូវបានបញ្ចេញជាផ្លូវការ នៅក្នុងយូធូប។ 

ជាលទ្ធផល បទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យ iKon ទទួលបានពានរង្វាន់ធំៗប្រចាំឆ្នាំជាច្រើន រួមទាំងពានរង្វាន់ Song of the Year ក្នុងកម្មវិធី Golden Disc ផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៩ ខែឧសភានេះ គឺជាពេលវេលាដែល វីដេអូចម្រៀងដ៏ល្បីមួយបទនេះ ទទួលបាន ៣០០ លាន Views នៅក្នុងយូធូប ហើយនេះក៏ជាបទដំបូងរបស់ iKon ដែលទទួលបានការគាំទ្រខ្លាំង ដល់កម្រិតនេះ។

ចង់ដឹងថា បទចម្រៀង Love Scenario មានអត្ថន័យយ៉ាងណានោះ?

សូមទស្សនាវីដេអូខាងក្រោម ៖ 

រូបភាព iKon
រូបភាព iKon
រូបភាព iKon
រូបភាព iKon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]