កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ លោក Kai សមាជិកក្រុម EXO បានធ្វើការ Live វីដេអូចេញពីគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដើម្បីអបអរសាទចំនួនអ្នក Follower កើនដល់ ៦ លាននាក់។

ក្នុងនោះដែរ ខណៈពេលកំពុង Live វីដេអូ ស្រាប់តែ Kai ចាប់អារម្មណ៍ឃើញឡានមួយផ្សេងទៀត ចតនៅជិតអាគារ ហើយរូបលោកបានស្គាល់ថាជាឡានរបស់ Sasaeng Fan ដោយរូបលោកបាននិយាយថា៖ “មើលទៅឡាននោះ ជាឡានរបស់ពួក Sasaeng.. តោះយើងទៅកន្លែងផ្សេងដើម្បី Live វីដេអូបន្ត”

លុះមកដល់កន្លែងផ្សេង និងមានសុវត្ថិភាពនៅលើសួនច្បារហើយ លោក Kai បាននិយាយលេងយ៉ាងច្រើនជាមួយអ្នកគាំទ្រ ហើយរូបលោកបានដឹងថា អ្នកគាំទ្ររបស់ខ្លួន កំពុងពិបាកចិត្ត និងឈ្លោះជាមួយពួក Sasaeng ដែល Comment អាក្រក់ៗក្នុងវីដេអូ Live របស់លោក ក៏ដូចជាពួក Sasaeng ដែលតាមព្យាបាតលោកគ្រប់ទីកន្លែង។ លោកក៏បាននិយាយលួងអ្នកគាំទ្ររបស់ខ្លួន ដោយពាក្យបែបនេះថា៖ “ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត ពេលនៅជាមួយខ្ញុំ។ ពិតណាស់ ខ្ញុំនឹងប្តឹងចំពោះពួក Sasaeng ដែលព្យាយាម Comment អាក្រក់ៗ និងតាមព្យាបាតខ្ញុំ។ តាមពិតខ្ញុំមិនខ្វល់នឹងពួកអស់នោះទេ ប៉ុន្តែខ្ញុំមិនអាចឲ្យអ្នកគាំទ្ររបស់ខ្ញុំ ទៅពិបាកចិត្តឈ្លោះគ្នាជាមួយពួកគេនោះដែរ”

ទោះជាយ៉ាងណាក្តី សម្រាប់ពាក្យទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររបស់លោក Kai សប្បាយចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថា រូបលោកបារម្ភពីអ្នកគាំទ្ររបស់ខ្លួនបែបនេះសោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Kai
Kai
Kai
ឡានរបស់ពួក Sasaeng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]