ខេត្តកណ្ដាល៖ យុវជន៣នាក់បានបែកគំនិតរួមភេទជាមួយនាងបូកគ្នារហូតបានសម្រេចម្ដងម្នាក់ៗក្នុងពេលតែមួយ ក៏ស្រាប់តែត្រូវនាងប្ដឹងឲ្យនគរបាលចាប់ខ្លួនចាត់ការតាមច្បាប់ដោយចោទប្រកាន់ថា ចាប់នាងរំលោភបូក ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសួនច្បារក្នុងមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ស្ត្រីដែលប្ដឹងឲ្យចាប់ខ្លួនយុវជនទាំង៣នាក់នោះមានអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខងារផ្នែកអប់រំពិសេសឆ្នាំទី១ ស្នាក់នៅក្នុងមណ្ឌលខាងលើ ដែលតាមឯកសារព័ត៌មានរបស់មណ្ឌលខាងលើបានអះអាងថា នាងគឺជាជាជនខ្សោយបញ្ញា ។
ដោយឡែកយុវជនដែលត្រូវចាប់ខ្លួនរួមមាន១-ឈ្មោះ ចែម ចុន អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ប៉ូច គង់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និង៣-ឈ្មោះ បាន ម៉េង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់មានមុខរបររៀនជួសជុលម៉ូតូ និងស្នាក់នៅក្នុងមណ្ឌលកើតហេតុខាងលើនោះដែរ ។
ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យទាំង៣នាក់ធ្លាប់បានរួមភេទជាមួយស្ត្រីរងគ្រោះបានសម្រេចគ្រប់ៗគ្នាដោយអ្នកខ្លះបានសម្រេច១ដង ខ្លះ២ដង និងខ្លះទៀត៣ដង រួចមកហើយប៉ុន្តែមិនដែលត្រូវបាននាងប្ដឹងម្ដងណានោះឡើយ ។
ដោយឡែកនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ស្ត្រីខាងលើ និងក្រុមយុវជនទាំងនោះបានអង្គុយមើលទូរទស្សន៍នៅក្នុងមណ្ឌលជាមួយគ្នា បន្ទាប់មកយុវជនឈ្មោះចែម ចុន បានហៅនាងឲ្យចេញក្រៅបន្ទប់ពេលនោះនាងក៏បានចេញតាម ។ ក្រោយមកយុវជននេះបានប្រាប់នាងថា«ឲ្យបងឈ្មោះ បាន ម៉េង នេះ១ទៅ»(ឲ្យរួមរ័ក១ដងទៅ) នាងក៏បានយល់ព្រមទើបឈ្មោះ បាន ម៉េង បានដឹកដៃនាងចូលទៅក្នុងសួនច្បារខាងមុខហើយបានរួមភេទរហូតបានសម្រេចតែម្តង ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីរួមរក្សបានសម្រេចហើយឈ្មោះ បាន ម៉េង បានក្រោកស្លៀកខោដើរចេញ ហើយនាងមិនទាន់ក្រោកផងស្រាប់តែយុវជនឈ្មោះ ចែម ចុន នេះបានចូលទៅរួមភេទបន្តទៀតរហូតបានសម្រេចដែរ ។ បន្ទាបមកយុវជនឈ្មោះ ចែម ចុន បានក្រោកដើរចេញទើបយុវជនឈ្មោះ ប៉ូច គង់ បានចូលទៅរួមភេទរហូតបានសម្រេចក្រោយគេ ។
លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលបានស្រុកអង្គស្នួលចាប់ខ្លួនយុវជនទាំង៣នាក់ពីបទរំលោភបូក ទើបនៅវេលាល្ងាចថ្ងៃដដែលនគរបាលបានចុះទៅចាប់ខ្លួនយុវជនទាំងនោះនាំទៅសាកសួរចាត់ការតាមច្បាប់ ។
នគរបាលបានបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យឈ្មោះ ចែម ចុន បានសារភាពថាខ្លួនធ្លាប់បានរួមភេទជាមួយនាងដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំបានសម្រេចចំនួន៣ដងរួចមកហើយ ។ចំណែកឈ្មោះ បាន ម៉េង បានឆ្លើយសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះបានសម្រេចម្តង រីឯឈ្មោះ ប៉ូច គង់ បានសារភាពថាខ្លួនធ្លាប់បានរួមភេទជាមួយនាងបានសម្រេចចំនួន២ដងដែរ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]