តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្រ្ត ក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នា រៀបការដោយស្របច្បាប់។

អ្នកស្រលាញ់ភេទដូចគ្នាជាច្រើនម៉ឺននាក់ ក្នុងកោះតៃវ៉ាន់ បានច្រៀងអបអរសាទរ សម្តែងភាពក្តុកក្តួល និងរំភើបនៅមុខរដ្ឋសភាជាតិ ក្រោយពីរដ្ឋាភិបាលបានប្រកាសច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នា មានសិទ្ធរៀបការដោយស្របច្បាប់។ 

សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា

គួរបញ្ជាក់ផងដែរថា ច្បាប់ថ្មីមួយនេះ អនុញ្ញាតឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់ ប៉ុន្តែមិនអនុញ្ញាតឱ្យពួកគេមានសិទ្ធយកកូនអ្នកដទៃទៅចិញ្ចឹមនោះទេ។

យ៉ាងណាមិញ សមាជិកសភាបក្សអភិរក្សនិយមក៏បានសម្តែងការមិនពេញចិត្តចំពោះច្បាប់ថ្មីមួយនេះផងដែរ ដែលក្នុងការបោះឆ្នោតក្នុងរដ្ឋសភា លទ្ធផលអ្នកគាំទ្រច្បាប់នេះមាន ៦៦កៅអី ហើយអ្នកប្រឆាំងមាន ២៧កៅអី។

អ្នកស្រលាញ់ភេទដូចគ្នាម្នាក់បាននិយាយថា៖

«ខ្ញុំពិតជាក្តុកក្តួល និងសប្បាយចិត្តជាខ្លាំង ព្រោះតែនេះគឺជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងជីវិតខ្ញុំ។»
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា

នាងបន្ថែមទៀតថា៖

«បើទោះបីជាយើងមិនមានសិទ្ធពេញលេញក៏ដោយ តែយើងនៅតែបន្តទាមទារសិទ្ធចិញ្ចឹមកូន និងសិទ្ធដទៃទៀត។ យើងចង់ឱ្យកោះតៃវ៉ាន់មានភាពស្មើគ្នាក៏ពិតប្រាកដ។»

ច្បាប់នេះត្រូវចូលជាធរមានភ្លាមៗ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានអនុម័តច្បាប់នេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា
សកម្មភាពដ៏រំភើបរបស់អ្នកគាំទ្រច្បាប់ស្រលាញ់ភេទដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]