កូរ៉េខាងត្បូង៖ បន្ទាប់បញ្ចប់កាតព្វកិច្ចហ្វឹកហាត់យោធាដោយជោគជ័យមក កំពូលតារាសម្តែងប្រុសរូបសង្ហាប្រចាំប្រទេសកូរ៉េ Lee Min Ho ក៏បានវិលត្រឡប់មកផ្ទះដ៏កក់ក្តៅវិញ និងថែមទាំងបានទទួលថតរឿងថ្មី ដែលទើបនឹងចុះកុងត្រាហើយក្តៅៗ និងត្រូវត្រៀមថត នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ទន្ទឹមនឹងមុនត្រឡប់វិលចូលការងារសិល្បៈយ៉ាងពេញដៃពេញជើងវិញ តារាសម្តែងប្រុសរូបនេះ ក៏បានចំណាយពេលដើរលេងលំហែកាយនៅក្រៅប្រទេសមួយរយៈ ដើម្បីសម្រាកខ្លួនប្រាណពីការហត់នឿយហ្វឹកហាត់កងទ័ព មិនប៉ុន្មានឆ្នាំមកនេះ។

មិនតែប៉ុណ្ណោះ មុននឹងចេញទៅដំណើរទៅលំហែកម្សាន្ត តារាប្រុសរូបសង្ហា​វ័យ៣១ឆ្នាំរូបនេះ ក៏មិនភ្លេចបង្ហោះនូវរូបថត មិនប៉ុន្មានសន្លឹក ខណៈពេលកំពុងតែអង្គុយគងទាក់ខ្លា មានវ៉ាលីសម្លៀកបំពាក់នៅក្បែរខ្លួន រងចាំជើងយន្តហោះចេញដំណើរផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺLee Min Ho បានស្លៀកខោជើងខ្លី បញ្ចេញជើងដ៏វែងសខ្ចី ដែលមើលទៅរឹងតែសង្ហា ហើយអ្នកគាំទ្រក៏កម្រឃើញតារាប្រុសរូបនេះ ស្លៀកខោបែបនេះពីមុនមកផងដែរ។

គួរំឮកផងដែរថា កន្លងមកតារាសម្តែងប្រុសខ្ពស់ស្រលះ Lee Min Ho ត្រូវបានអ្នកគាំទ្រចាត់ទុក ជាតារាប្រុសមានមុខមាត់សង្ហាបំផុត និងមានជើងដ៏វែងទាក់ទាញគួរឲ្យច្រណែន រហូតអ្នកគាំទ្រនារីៗមួយចំនួនលាន់មាត់ថា ជើងរបស់តារាប្រុសរូបនេះស្អាតជាងជើងរបស់ពួកគេទៅទៀត៕ 

តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho
តារាសម្តែងប្រុស Lee Min Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]