កូរ៉េខាងត្បូង៖ បើគិតចាប់តាំងពីថ្ងៃទី៧ ខែឧសភាមក គឺរយៈពេលជាងមួយសប្តាហ៍ហើយ ដែលតារាចម្រៀងប្រុស Xiumin សមាជិកក្រុម EXO ត្រូវបំពេញកាតព្វកិច្ចជាតិ ចូលហ្វឹកហាត់ក្នុងជួរកងទ័ព តាមការកំណត់ ដែលធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលជាខ្លាំង។

គួរឲ្យដឹងថា Xiumin គឺជាសមាជិកដំបូងបង្អស់នៃក្រុម Exo ដែលចូលបំពេញកាតព្វកិច្ចហ្វឹកហាត់យោធា ទើបធ្វើឲ្យសមាជិកក្រុមទាំងអស់ ក៏ដូចជាអ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះតារាប្រុសវ័យ២៩ឆ្នាំរូបនេះ។ 

កាលពីថ្មីៗនេះផងដែរ រូបថតក្នុងអំឡុងពេលកំពុងហ្វឹកហាត់ក្នុងជួរកងទ័ពរបស់ Xiumin ក៏ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបានឲ្យឃើញថា តារាប្រុសរូបនេះ មានភាពរីករាយ និងមានសុខភាពល្អ នៅក្នុងបន្ទាយទាហាន ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា បានធូរស្រាលក្នុងចិត្តអស់កង្វល់បានមួយចំណែកផងដែរ។

បន្ថែមពីនេះ អ្នកគាំទ្រក៏ដូចជាបណ្តាអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក៏បានជូនពរដល់តារាប្រុសរូបនេះ ឲ្យទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ចបម្រើជាតិមួយនេះ និងឆាប់បានមកជួបអ្នកគាំទ្រឆាប់ៗផងដែរ៕ 

Xiumin សមាជិកក្រុម EXO
Xiumin សមាជិកក្រុម EXO
Xiumin សមាជិកក្រុម EXO
Xiumin សមាជិកក្រុម EXO
Xiumin ក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជួរកងទ័ព
Xiumin ក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជួរកងទ័ព
Xiumin ក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជួរកងទ័ព
Xiumin ក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជួរកងទ័ព
Xiumin ក្នុងអំឡុងពេលហ្វឹកហាត់ក្នុងជួរកងទ័ព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]