កូរ៉េខាងត្បូង៖ យោងតាមសេក្តីរាយការណ៍របស់ព័ត៌មានក្រៅស្រុកមួយ នៅថ្ងៃទី១៧ ខែឧសភានេះបានឲ្យដឹងថា លទ្ធផលនៃការពិនិត្យសាកសពរបស់តារាស្រី Han Ji Seong បង្ហាញឲ្យឃើញថា នាងមានកម្រិតជាតិអាកុលនៅក្នុងខ្លួនចំនួន០.១ភាគរយ។ នេះជាកម្រិតមួយ ដែលត្រូវដកហូតប័ណ្ណបើកបរ នៅក្នុងប្រទេសកូរ៉េ។

គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣និង៥២នាទីទៀបភ្លឺ (ម៉ោងនៅក្នុងប្រទេសកូរ៉េ)។ ជាមួយគ្នានេះដែរស្វាមីរបស់ Han Ji Seong ដែលស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់បាននិយាយរៀបរាប់ព្រឹត្តការណ៍យ៉ាងលម្អិតថា Han Ji Seongជាអ្នកបើកឡាន ពេលកំពុងបើកបរនៅលើផ្លូវHigh Way ភ្លាមៗលោកស្រាប់តែត្រូវការចូលបន្ទប់ទឹក ដូច្នេះ Han Ji Seong ក៏បើកឡានអែបទៅម្ខាង។ ខណៈពេលដែលលោកចុះពីលើឡានដើម្បីទៅបន្ទប់ទឹក Han Ji Seong ក៏ចុះមកតាម ហើយត្រូវឡានពីរបន្តកន្ទុយគ្នាមកបុកនាងតែម្តង។

ទៀតសោតលោកបាននិយាយប្រាប់ប៉ូលីសថា លោកទទួលស្គាល់ថាលោកបានផឹកគ្រឿងស្រវឹង ប៉ុន្តែលោកមិនបានដឹងនោះថា Han Ji Seongបានផឹកគ្រឿងស្រវឹងឬក៏អត់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសនៅតែបន្តតាមដាន រកមូលហេតុពិតប្រាកដពីការស្លាប់របស់ Han Ji Seong។ ចំណែកឯអ្នកបើកបររថយន្តទាំងពីដែលបានបុកបន្តពីក្រោយត្រូវឃុំខ្លួនទុកសិន ព្រោះទោសអាចនឹងមានការប្រែប្រួល ក្រោយពេលរកឃើញមូលហេតុពិតប្រាកដ៕

Han Ji Seong
Han Ji Seong
Han Ji Seong
រូបភាពខ្លះៗក្នុុងហេតុការណ៍
រូបភាពខ្លះៗក្នុុងហេតុការណ៍
រូបភាពខ្លះៗក្នុុងហេតុការណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]