កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៦ ម្សិលមិញនេះ កម្មវីធី M Countdown បានជ្រើសរើសបទរបស់ក្រុម Oh My Girl មានចំណងជើងថា “The Fifth Season” និងបទរបស់ក្រុម NU’EST មានចំណងជើងថា “BET BET” សម្រាប់ឈរឈ្មោះដណ្តើមតំណែងលេខ ១ ប្រចាំសប្តាហ៍។

ក្នុងនោះដែរ សម្រាប់សប្តាហ៍នេះ លទ្ធផលនៃការបោះឆ្នោតបានចេញមកថា ក្រុម NU’EST បានទទួលបានជ័យលាភីដោយទទួលបានពិន្ទុ ៧,៦៨៨ ឯចំណែកក្រុម Oh My Girl បានទទួលពិន្ទុចាញ់ក្រុមបុរសនេះបន្តិចតែប៉ុណ្ណោះ។

ក៏ប៉ុន្តែគ្រាន់តែកម្មវិធីនេះបញ្ចប់ភ្លាម ស្រាប់តែអ្នកផលិតកម្មវិធី M Countdown បានចេញមុខសារភាពថា ការបូកពិន្ទុសម្រាប់សប្តាហ៍នេះ គឺមានកំហុសបច្ចេកទេស ដោយអ្នកជាប់លេខ១ពិតប្រាកដគឺក្រុម Oh My Girl។

អ្នកផលិតកម្មវិធីបាននិយាយថា៖ “ពួកយើងសូមបញ្ជាក់ពីកំហុសបច្ចេកទេសនេះ ដោយការបូកពិន្ទុខ្វះ។ ពួកយើងបានបូកសរុបពិន្ទុម្តងទៀត ដោយរកឃើញថាអ្នកឈ្នះពិតប្រាកដគឺក្រុម Oh My Girl”។ លោកបាននិយាយបន្តដោយសុំការអភ័យទោសទៅហ្វេនៗរបស់ក្រុមទាំងពីរ ហើយថែមទាំងសន្យាថា មិនឲ្យកំហុសនេះកើតឡើងជាថ្មីម្តងទៀតទេ។

ទោះជាយ៉ាងណាក្តី ចំពោះពិន្ទុមួយចំនួនរបស់ ក្រុម Oh MY Girl ទទួលបាន ២០០០ ពិន្ទុ មិនមែន ១៨០០ នោះទេ ដូច្នេះហើយបើសរុបលទ្ធផលចុងក្រោយ ក្រុម Oh My Girl ទទួលបានពិន្ទុសរុប ៨១១៧ ពិន្ទុ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

លទ្ធផលដំបូង
កម្មវិធី M Countdown
ក្រុម Oh My Girl
ក្រុម NU'EST
ពិន្ទុសរុបពិតប្រាកដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]