អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន Sky Sport អាល្លឺម៉ង់បានចុះផ្សាយថា ក្លិបបាល់ទាត់ Real Madrid បានបំពេញគ្រប់លក្ខខណ្ឌទាំងអស់រួចរាល់ ក្នុងការនាំយកកីឡាករ Luka Jovic ក្នុងតម្លៃ ៥២,៤លានផោន (៦៧លានដុល្លារអាមេរិក)។ បើតាមប្រភពដដែលនេះបានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិសែប៊ីរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិប Real Madrid ដោយទទួលបានប្រាក់នឿយហត់ប្រមាណ ៨,៧លានផោន (១១លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

កីឡាករ Luka Jovic
កីឡាករ Luka Jovic

កីឡាករវ័យ ២១ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អ ដោយរកបាន ២៧គ្រាប់ពីការបង្ហាញខ្លួនសរុប ៤៧ប្រកួតជាមួយ Frankfurt និងជួយឱ្យ Frankfurt ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ផងដែរ។ គួរបញ្ជាក់ថា កីឡាករ Jovic និងក្លាយជាកម្លាំងសំខាន់បន្ទាប់របស់ Real Madrid នារដូវកាលក្រោយ បន្ទាប់ពីលោក Zidane បានចុះកិច្ចសន្យានាំយកកីឡាករ ២រូបរួចរាល់រួមមាន Eder Militao ពីក្លិប FC Porto និង Rodrygo ពីក្លិប Santos៕

Eder Militao
Rodrygo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]