ភ្នំពេញ៖ ថ្ងៃមង្គលការ របស់តារាចម្រៀងលំដាប់ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែចាប់ផ្តើមបណ្តើរៗហើយ ដោយមានភ្ញៀវកិត្តិយស កំពុងតែអញ្ជើញមកជាបន្តបន្ទាប់ ទោះបីជា អាកាសធាតុ មិនសូវអំណោយផលក៏ដោយ។

ក្នុងនោះ ប៉ុន្មាននាទីមុន នៅលើផេកហ្វេសប៊ុក របស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទ ដែលមានចំណងជើងថា «ស្រលាញ់» ច្រៀងដោយ អ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីជាការអបអរ និងជូនពរ អ្នកនាងនិង ស្វាមី លោក អ៊ឹង សុខលី សម្រាប់ថ្ងៃពិសេស នូវវេលាពេលនេះ។

ចំពោះ បទចម្រៀងមួយបទនេះផងដែរ នៅពេលដែលហ្វេន បានស្តាប់ហើយ ពិតជាលាន់មាត់សរសើរ ថាពិតជាពីរោះគ្រប់ៗគ្នា ហើយអមជាមួយនឹងរូបថតPre Wedding មួយចំនួនទៀត នៅក្នុងវីដេអូទៀតនោះ កាន់តែជក់ចិត្ត ស្តាប់មិនចង់ជិនណាយ៕

តោះទៅស្តាប់ទាំងអស់គ្នា៖

មង្គលការឱក សុគន្ធកញ្ញា
មង្គលការឱក សុគន្ធកញ្ញា
រូបភាពក្នុងបទចម្រៀង
រូបភាពក្នុងបទចម្រៀង
រូបភាពក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា