ស្វាយរៀង៖ ឥលូវនេះប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង អាចហាត់ប្រាណបានក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ បន្ទាប់ពីក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ បានឧបត្ថម្ភជាកន្លែង និងឧបករណ៍ហាត់ប្រាណនៅក្នុងសួនសាធារណៈមួយ ដែលមានទីតាំងក្នុងទីរួមខេត្ត។

នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាលោក David Nutman មានប្រសាសន៍ថាទីតាំង និងឧបករណ៍ហាត់ប្រាណថ្មីនេះ គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនៃយុទ្ធនាការផ្សព្វផ្សាយ «WeDoHealth» របស់ក្រុមហ៊ុន ដើម្បីជួយលើកកម្ពស់សុខភាព និងកាយសម្បទារបស់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីសុខុមាលភាពដ៏សម្បូរបែបរបស់ខ្លួន។ លោកមានប្រសាសន៍ទៀតថា៖ 

«គម្រោងនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ហាត់ប្រាណ ដែលមានសុវត្ថិភាព និងស្ដង់ដារ ដោយមិនត្រឹមតែជួយឱ្យសុខភាពរាងកាយរបស់ពួកគាត់កាន់តែល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តរបស់ពួកគាត់កាន់តែល្អផងដែរ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្ដេជ្ញាលើកកម្ពស់សុខុមាលភាព និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យកាន់តែល្អប្រសើរ ដែលនេះក៏ជាផ្នែកមួយនៃតួនាទីរបស់ខ្លួនក្នុងការថែរក្សាសុខភាព និងការផ្ដល់ការការពារហិរញ្ញវត្ថុរយៈពេលវែងនៅក្នុងប្រទេស»។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

ក្រៅពីនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានឧបត្ថម្ភកៅអីអង្គុយនៅតាមសួនសាធារណៈជាង ៣០០ កៅអីក្នុងខេត្តចំនួន ៨ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចំណាយពេលវេលាស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅផ្ទះឲ្យកាន់តែច្រើន។ លោក Nutman បានបន្ថែមថា៖ 

«កន្លែង និងឧបករណ៍ហាត់ប្រាណ ដែលយើងបានឧបត្ថម្ភក្នុងក្រុងស្វាយរៀងនាពេលនេះរួមមាន កង់ម៉ាស៊ីន ម៉ាស៊ីនរត់ ឧបករណ៍លើកសាច់ដុំ ឧបករណ៍បង្កើនការរក្សាលំនឹងដើម្បីសម្រកទម្ងន់។ យើងមានសេចក្តីសោមនស្ស ចំពោះពលរដ្ឋនៅតាមសហគមន៍ ដោយពួកគាត់អាចមកប្រើប្រាស់ឧបករណ៍នៅកន្លែងហាត់ប្រាណថ្មីនេះ និងបង្កើនសកម្មភាពកម្សាន្តបានកាន់តែច្រើន ដើម្បីជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគាត់»។

លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងមានប្រសាសន៍ថា៖

«តាមរយៈការផ្តល់អំណោយជាសម្ភារៈហាត់ប្រាណនេះ ក្រុមហ៊ុនព្រូដិនសល កំពុងតែជួយដល់យើងចំពោះការព្យាយាមធ្វើឱ្យ (ប្រជាពលរដ្ឋ) មានសុខភាពល្អ។ ហើយការបំពាក់ឧបករណ៍ហាត់ប្រាណប្រកបដោយសុវត្ថិភាព និងសមរម្យនៅទីនេះ នឹងផ្តល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក្នុងការប្រើប្រាស់តាមដែលពួកគាត់ត្រូវការ»។

សម្រាប់ពលរដ្ឋមួយរូបក្នុងក្រុងខេត្តស្វាយរៀងលោកស្រី គង់ សុផុន ឧបករណ៍ហាត់ប្រាណសាធារណៈទាំងនេះគឺជាការលើកទឹកចិត្តសម្រាប់រូបលោកស្រីផ្ទាល់ ដើម្បីផ្តើមបង្កើតទម្លាប់ហាត់ប្រាណឱ្យបានល្អ។ លោកស្រីបាននិយាយទៀតថា៖ 

«កន្លែងហាត់ប្រាណ ដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសល អនុញ្ញាតិឱ្យមនុស្សចាស់ដូចជារូបខ្ញុំហាត់ប្រាណ ដែលជួយយើងសម្រួល និងកាត់បន្ថយភាពតានតឹងដែលធ្វើអោយយើងមានអារម្មណ៍ល្អ។ ខ្ញុំមកហាត់ប្រាណជារៀងរាល់ថ្ងៃ រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះទៀត»។

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្ដើមយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា «WeDO» ក្នុងឆ្នាំ ២០១៩ នេះ ដោយផ្តោតទៅលើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួលដល់អតិថិជន ព្រមទាំងផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងពេញលេញ ដើម្បីផ្ដល់តម្រូវការផ្នែកការពារហិរញ្ញវត្ថុ និងផ្តល់ផែនការសម្រាប់ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍៕

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]