ភ្នំពេញ៖ នៅក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានមហាកិត្តិយសយ៉ាងក្រៃលែង សម្រាប់កូនកម្លោះកូនក្រមុំដ៏សាកសមមួយគូនេះ ដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងនោះដែរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាកិត្តិយស កាត់សក់ ឲ្យកូនកម្លោះកូនក្រមុំ សម្រាប់ពិធីកាត់សក់នាព្រឹកនេះ។

យ៉ាងណាមិញ សម្រាប់ការអញ្ជើញចូលរួមរបស់សម្តេចទាំងទ្វេ ពិតជាធ្វើឲ្យភ្ញៀវដែលចូលរួមកម្មវិធី ក៏ដូចជាកូនកម្លោះកូនក្រមុំ មានក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ព្រោះថាការអញ្ជើញចូលរួមរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ពិធីមង្គលការនេះ គឺជាការផ្តល់កិត្តិយស យ៉ាងធំធេងបំផុតសម្រាប់ពិធីទាំងមូល៕

ពិធីកាត់សក់
ពិធីកាត់សក់
ពិធីកាត់សក់
ពិធីកាត់សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា