កូរ៉េខាងត្បូង ៖ ប្រសិនបើមើលពីសម្បកក្រៅ មនុស្សជាច្រើនអាចនឹង ស្រលាញ់ពេញចិត្តទៅលើរូប V ដោយសារតែភាពស្រស់សង្ហា និងភាពក្រមិចក្រមើមរបស់លោក ដែលតែងតែបង្ហាញឲ្យឃើញ តាមកាយវិការ និងការសម្ដែងចេញមក ដោយធម្មជាតិ។

ប៉ុន្តែប្រសិនបានស្គាល់ កម្លោះម្នាក់នេះកាន់តែច្បាស់ ប្រិយមិត្តអាចនឹងកត់សម្គាល់ឃើញ ពីចំណុចពិសេសផ្សេងៗទៀតរបស់ V ដែលគួរឲ្យចាប់អារម្មណ៍ច្រើនជាង រូបសម្រស់នៅផ្នែកខាងក្រៅរបស់លោកទៅទៀត។

ខាងក្រោមនេះ ជាចំណុចពិសេសរបស់ V ដែលធ្វើឲ្យសមាជិកក្រុម BTS ទាំងអស់ ស្រលាញ់និងពេញចិត្តលើរូបលោកបំផុត៕

ចង់ដឹងថា តើ V ជាមនុស្សបែបណាសម្រាប់មិត្តរួមក្រុម? តើចំណុចពិសេសអ្វីខ្លះ ដែលសមាជិកដទៃទៀត លើកយកមកនិយាយ?

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព V
រូបភាព V

១. RM ពេញចិត្តយ៉ាងខ្លាំង ចំពោះរបៀបដែល V ជាមនុស្សមិនងាយនឹងចុះចាញ់អ្វីមួយ

RM បាននិយាយថា V គឺជាមិត្តល្អ របស់គ្រប់គ្នា។ លោកបានអះអាងថា V គឺជាមិត្តម្នាក់ដែលគ្រប់គ្នា ប្រាថ្នាចង់បាន។ គ្មានអ្នកណាម្នាក់ ដាច់ចិត្តស្អប់ V បាននោះទេ ប្រសិនបើពួកគេស្គាល់ V ច្បាស់។

V គឺមានភាពរួសរាយ រាក់ទាក់ តាំងពីកំណើត ដែលជានិច្ចកាល តែងតែបង្ហាញអត្តចរិតពិតរបស់ខ្លួន ចេញមកដោយធម្មជាតិ ចំពោះមុខគ្រប់គ្នា។

នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីឆ្នាំ ២០១៨ RM បាននិយាយថា បើសិនជាលោកត្រូវជាប់នៅលើកោះតែ ២នាក់ លោកចង់ជាប់ជាមួយ V ព្រោះទោះបីជា ជួយអ្វីមិនបានច្រើន ប៉ុន្តែ V នឹងមិនចុះចាញ់ឡើយ គឺស៊ូរហូតដល់ទីបំផុត។ 

រូបភាព RM និង V

២ . Jin ពេញចិត្តចំពោះរបៀបដែល V បង្ហាញអារម្មណ៍ទៅកាន់មនុស្សជុំវិញខ្លួន ភាពចម្លែកដែលមានពីកំណើតរបស់ V ព្រមទាំងភាពជាអ្នកសិល្បៈ ដែល V មាន

Jin បាននិយាយថា V ជាមនុស្សពោរពេញទៅដោយអារម្មណ៍។ V អាចបង្ហាញអារម្មណ៍របស់ខ្លួន បានយ៉ាងល្អ។ នៅពេលដែលលោក សំលឹងមើលទៅ V នៅក្នុងកញ្ចក់ទូរទស្សន៍ ធ្វើឲ្យលោកទទួលបានអារម្មណ៍ថា V គឺពិតជាកើតមក ដើម្បីក្លាយជាតារា។ 

លើសពីនេះទៅទៀត V គឺជាមនុស្សចម្លែកបំផុត ដែលលោកធ្លាប់បានជួប ប៉ុន្តែបើនិយាយពីដុងផ្នែកសិល្បៈ V គឺល្អឥតខ្ចោះ ទាំងការថតរូប ផ្នែកតន្រ្តី និងគូរគំនូរផងដែរ។ 

រូបភាព Jin និង​ V

៣. Suga ពេញចិត្តចំពោះ ទេពកោសល្យនៃការសម្ដែង នៅលើឆាករបស់ V

Suga បាននិយាយថា ការសម្ដែងរបស់ V នៅលើឆាក គឺពិតជាអស្ចារ្យ ធ្វើឲ្យលោកកោតសរសើរ។ 

រូបភាព Suga និង​ V

៤. J-Hope ពេញចិត្តចំពោះ ទេពកោសល្យពីកំណើតរបស់ V

J-Hope បាននិយាយថា V ជាមិត្តម្នាក់ ដែលមានទេពកោសល្យជាច្រើនយ៉ាង។ វាជាទេពកោសល្យដែល លោកមិនអាចពន្យល់បាន។ នៅពេលដែល V បានបង្ហាញវា វាមានលក្ខណៈដូចជាធម្មតា។ 

រូបភាព J-Hope និង​ V

៥. Jimin ពេញចិត្តចំពោះ របៀបដែល V គឺជាមិត្តដ៏ល្អបំផុត ដែលបរិសុទ្ធ គ្មានអាថ៌កំបាំង

Jimin បាននិយាយថា លោកទទួលបានអារម្មណ៍ជាច្រើនយ៉ាង នៅពេលដែល V បានបង្ហាញលោក នូវភាពល្អដ៏បរិសុទ្ធ និងគ្មានអាថ៌កំបាំង។ វាជាប្រភេទដែលខុសប្លែក ពីអ្វីដែលអ្នកគាំទ្រមួយចំនួនគិត។

V គឺជាមនុស្សដែលមានការគិតល្អ និងគួរឲ្យស្រលាញ់ ដូច្នេះហើយមនុស្សមួយចំនួនគិតថា V ដូចជាកូនក្មេង។ វាមិនមែនបែបនោះ ទាំងស្រុងទេ។ 

Jimin បានបន្តថា លោករៀនពី V បានច្រើនយ៉ាងណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកមានអារម្មណ៍ថា លោកច្រណែននឹងភាពល្អដ៏បរិសុទ្ធ និងការគិតល្អៗ ដែលមានក្នុងគំនិតរបស់ V។ 

V បានធ្វើឲ្យលោកមានអារម្មណ៍ល្អ នៅពេលដែលបានស្គាល់ នោះហើយជាហេតុផលដែលលោក រីករាយបំផុតពេលមាន V ជាមិត្តល្អ។ 

រូបភាព Jimin និង V

៦. Jungkook ពេញចិត្តចំពោះ របៀបដែល V តែងតែប្រុងប្រយ័ត្ន និងមានសណ្ដាប់ធ្នាប់ ក្នុងការរស់នៅ

Jungkook បាននិយាយថា V ជាមនុស្សអស្ចារ្យម្នាក់។ ជួនកាល មនុស្សគ្រប់គ្នាមើលឃើញថា V ពិតជាគ្មានការគិតអ្វី នៅក្នុងគំនិតទេ ប៉ុន្តែមិនយូរប៉ុន្មាន យើងនឹងបានឃើញថា V សម្រេចគោលដៅបាន ម្ដងមួយៗយ៉ាងជោគជ័យ។ 

V ជាមនុស្សម្នាក់ដែល មានការប្រុងប្រយ័ត្នខ្ពស់ និងមានចិត្តអំណត់ ប៉ុន្តែ V គ្មានភាពលោភលន់ទេ។ Jungkook បានបន្តថា លោកជាមនុស្សលោភលន់ជាង ព្រោះលោកចង់ធ្វើ រឿងជាច្រើនយ៉ាងក្នុងពេលតែមួយ។ ប៉ុន្តែ V តែងតែអាចសម្រេចគោលដៅម្ដងមួយៗ បានយ៉ាងស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់។ 

រូបភាព Jungkook និង V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]