ភ្នំពេញ៖ នៅសល់មិនប៉ុន្មានម៉ោងទៀតទេ ដល់ពេលវេលាចូលរោងជ័យរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ដែលនឹងប្រព្រឹត្តនៅក្នុងសណ្ឋាគារ ភ្នំពេញសុខា ហើយ ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់ ហាងលក់គ្រឿងអលង្ការដ៏ល្បីមួយ បានបង្ហោះរូបភាពម៉ូតមកុដមួយ ជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រ និងតារារូមសិល្បៈយ៉ាងច្រើន បាននាំគ្នាស៊ែរ រូបភាពទាំងអស់នោះ ព្រមទាំងបានដឹងថា ជារបស់សុគន្ធកញ្ញា ថែមទៀតផង។ សូម្បីតែផេកហ្វេនដ៏ធំរបស់ សុគន្ធកញ្ញា ក៏បានបង្ហើបសារដ៏សែនច្បាស់ថាជា របស់អាយដលរបស់ពួកគេដែរ។ ជាពិសេស មកុដដ៏ស្រស់ស្អាតនោះ មានតម្លៃទៅដល់ ៦៣៩០០ដុល្លារ អាមេរិកឯណោះ៕

ចាំរង់ចាំមើលទាំងអស់គ្នា ថាម្ចាស់មកុដដ៏ស្រស់ស្អាតមួយនេះ ជារបស់អាយដល សុគន្ធកញ្ញា មែនទេ? 

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
មកុដ ដែលហ្វេនៗថាជារបស់ កញ្ញា ឱក សុគន្ធកញ្ញា
មកុដ ដែលហ្វេនៗថាជារបស់ កញ្ញា ឱក សុគន្ធកញ្ញា
មកុដ ដែលហ្វេនៗថាជារបស់ កញ្ញា ឱក សុគន្ធកញ្ញា
មកុដ ដែលហ្វេនៗថាជារបស់ កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា