អង់គ្លេស៖ ក្រុម Aston Villa បានធ្លាក់ចេញពីក្របខណ្ឌ Premier League កាលពីរដូវកាល ២០១៥/២០១៦ ដោយស្ថិតនៅចំណាត់ថ្នាក់បាតតារាងតែម្តង។  យ៉ាងណាមិញ ក្រោយពីធ្លាក់ទៅក្របខណ្ឌ Championship ដែលជាក្របខណ្ឌលំដាប់ទី២ របស់អង់គ្លេស ក្លិប Aston Villa បានរក្សាខ្លួននៅរដូវកាលដំបូងបានបន្ត ដោយឈរនៅចំណាត់ថ្នាក់លេខ១៣ នៃក្របខណ្ឌ Championship រដូវកាល ២០១៦/២០១៧។ ដោយឡែករដូវកាល ២០១៧/២០១៨ វិញ Aston Villa ប៊ិះតែនឹងអាចឡើងមកកាន់ Premier League វិញទៅហើយ ដោយបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៤ តែត្រូវចាញ់ Fulham ១-០ នៅវគ្គ Play-Off ហើយក៏បាត់បង់ឱកាសឡើងមកលីគកំពូលម្តងទៀត។

ការប្រកួតរវាង West Brom និង Aston Villa
ការប្រកួតរវាង West Brom និង Aston Villa

ជាថ្មីម្តងទៀត នារដូវកាល ២០១៨/២០១៩នេះ ក្លិប Aston Villa កំពុងតែក្តោបឱកាសឡើងមកកាន់ Premier League សាជាថ្មី បន្ទាប់ពីទម្លាក់ក្រុម Westbrom នៅវគ្គខ្វែង៤ក្រុម។ ទោះជាយ៉ាងណាក្តី Aston Villa កំពុងតែឈររង់ចាំប្រកួតវគ្គ Promotion Play-off ម្តងទៀត និងរង់ចាំក្រុមមួយរវាង Derby County និង Leed United ដែលនឹងប្រកួតជើងទី២នាយប់នេះ។

គួរឱ្យដឹងថា Aston Villa ក៏ជាក្លិបដែលជោគជ័យខ្លាំងមួយដែរនៅអង់គ្លេស ដោយធ្លាប់ឈ្នះពានលីគកំពូល ៧ដង និង FA Cup ៧ដងទៀតផង។ តើប្រិយមិត្តយល់យ៉ាងណាដែរ? តើ Aston Villa នឹងអាចឡើងមកកាន់លីគកំពូលសាជាថ្មីបានទេនារដូវកាលនេះ?

ការប្រកួតរវាង West Brom និង Aston Villa
ការប្រកួតរវាង West Brom និង Aston Villa
អ្នកគាំទ្រក្រុម Aston Villa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]