រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានទំនាក់ទំនងស្នេហាជាមួយនឹងក្មេងស្រីម្នាក់យ៉ាងជ្រាលជ្រៅរយៈពេល១ឆ្នាំមកហើយ ព្រមទាំងដឹកដៃគ្នាចូលផ្ទះសំណាក់ និងផ្ទះជួលរួមរ័កមេត្រីសម្រេចជិត១០ដង ។ ទីបំផុតឪពុកម្ដាយខាងក្មេងស្រីតាមទាន់ដល់បន្ទប់ផ្ទះជួល ក៏ប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកចុះទៅចាប់ខ្លួនចាត់ការតាមច្បាប់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ឧសភា ២០១៩ នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ។
ក្មេងស្រីរងគ្រោះខាងលើអាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ចំណែកយុវជនសង្ស័យឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលគ្មានលេខខាងលើ ហើយនគរបាលពិនិត្យទឹកនោមឃើញមានសារធាតុញៀននៅខ្លួន ។
តាមប្រភពព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី១២ ឧសភា ម៉ោង៥ល្ងាច ក្មេងស្រីខាងលើចាកចេញបាត់ពីផ្ទះ ម្តាយបង្កើត និងសាច់ញាតិបានដើររកគ្រប់ច្រកល្ហក ប៉ុន្តែរកមិនឃើញសោះ លុះ២ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ឧសភា ម៉ោង១១និង៣០នាទីថ្ងៃត្រង់ មានស្ត្រីម្នាក់ត្រូវជាម្ដាយមីងបង្កើតរបស់ក្មេងស្រីរូបនេះប្រទះឃើញនាងកំពុងតែនៅក្នុងបន្ទប់ជួលរបស់យុវជនសង្ស័យ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ។
ប្រភពដដែលបន្តថា ក្រោយពីម្តាយមីងឃើញដូច្នេះ ក៏ទូរស័ព្ទប្រាប់ម្តាយនាងឱ្យដឹង គ្រាន់តែទទួលដំណឹងនេះភ្លាម ម្តាយនាងក៏ទៅមើលភ្លាម ស្រាប់តែឃើញកូនស្រីនៅក្នុងបន្ទប់របស់យុវជននោះពិតមែន។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកស្ត្រីជាម្ដាបានឃើញភ្លាម ក៏ទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនយុវជននេះនាំទៅធ្វើការសាកសួរ ហើយយុវជននោះបាននិយាយថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ មកម្ល៉េះ។ ដោយបានរួមភេទជាមួយគ្នាសម្រេចជាបន្តបន្ទាប់ចំនួន៨ដងមកហើយ លុះពេលនេះស្រាប់តែម្ដាយខាងស្រីតាមទាន់ក៏ប្ដឹងឲ្យនគរបាលចាប់ខ្លួនបែបនេះតែម្ដង៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]