រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿងបើកបរក្នុងល្បឿនលឿនហើយបានវាក់ជាមួយរថយន្តបែនដឹកដីមួយគ្រឿងទៀតដែលកំពុងបត់ឆ្លងផ្លូវ ហើយដោយសារតែរថយន្តកុងតឺន័របើកលឿនពេកមិនអាចជាន់ហ្វ្រាំង ឬគេចចេញទាន់ ក៏បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តបែនពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រក្រពឹតរួញមុខ រួចធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ចំណែកអ្នកបើកបររងរបួសយ៉ាងដំណំ ហើយត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តកុងតឺន័រមួយនោះម៉ាក FUSO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៤៤៣ បើកបរដោយបុរសមិនស្គាល់ឈ្មោះឡើយ បានរងរបួសធ្ងន់ ចំណែករថយន្តបែនដឹកដីមួយគ្រឿង មិនស្គាល់ម៉ាក បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័របើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានវាក់ជាមួយរថយន្តបែនដឹកដីមួយគ្រឿងដែលកំពុងបើកស្របទិសគ្នា ហើយរថយន្តបែនដឹកថ្មនោះបានបត់ឆ្លងផ្លូវត្រឡប់ក្រោយ ។
តាមប្រភពព័ត៌មានបានបន្តថា ខណៈនោះដោយសារតែរថយន្តកុងតឺន័រកំពុងបើកលឿនផង ទើបមិនអាចជាន់ហ្វ្រាំងជាប់ ឬគេចចេញទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកដីនោះពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រក្រពឹតរួញមុខ និងធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយអ្នកបើកបររថយន្តកុងតឺន័របានរងរបួសធ្ងន់ធ្ងរ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តបែនដឹកដីបានបើកគេចដែរ ប៉ុន្តែត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោមដេញតាមចាប់បាន រួចបានទំនាក់ទំនងទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]