កូរ៉េខាងត្បូង ៖ នេះជាលើកដំបូងហើយ ដែលសមាជិកក្រុម 2PM គឺ Nichkhun បានរៀបចំកម្មវិធី ប្រគំតន្រ្តីទោលរបស់ខ្លួន នៅលើទឹកដីប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ Nichkhun បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងសមាជិកក្រុម 2PM ក្រុម GOT7 និងអ្នកគ្រប់គ្រងផលិតកម្ម JYP គឺលោក JYPark ផ្ទាល់តែម្ដង។

រូបភាពទាំងនេះបង្ហាញថា សមាជិកគ្រួសារនៃផលិតកម្ម JYP បានទៅគាំទ្រ Nichkhun ដល់ក្រោយឆាក ជាមួយគ្នាយ៉ាងរីករាយ។

អ្វីដែលកាន់តែធ្វើឲ្យ អ្នកគាំទ្ររំភើបចិត្តបំផុតនោះគឺ វត្តមានរបស់ Taecyeon សមាជិកម្នាក់នៅក្នុងក្រុម 2PM ដែលកំពុងតែស្ថិតក្នុង ពេលវេលាបំពេញភារកិច្ចយោធានៅឡើយ ប៉ុន្តែលោកបានប្រើប្រាស់ ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ចុងក្រោយរបស់លោក ដើម្បីមកទស្សនា ការប្រគំតន្រ្តីរបស់មិត្តរួមក្រុម។

ក្នុងនោះក៏មានវត្តមានរបស់ Junho និង Chansung សមាជិកផ្សេងទៀតរបស់ 2PM ជាមួយនិង Yugyeom និង BamBam ដែលមកពីក្រុម GOT7 ព្រមទាំង តារាសម្តែង Jung Gun Joo ផងដែរ។

ទោះបីជាពួកគេម្នាក់ៗ មានភារកិច្ចរវល់រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែមើលទៅ មិត្ដភាពដ៏រឹងមាំរបស់ពួកគេ បានយកឈ្នះលើភាពមមាញឹកទាំងឡាយ ជាហេតុធ្វើឲ្យពួកគេអាចជម្នះ មកជួបជុំគ្នាបានយ៉ាងរីករាយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Nichkhun និងមិត្តៗ
រូបភាព Nichkhun និង JYPark
រូបភាព Nichkhun និងមិត្តៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]