ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ទីផ្សារសិល្បៈរបស់ តារាចម្រៀងស្រី កែវ សុបញ្ញា កំពុងតែឡើងកូដស្រឺតៗខ្លាំង ទោះបីជានាងមិនសូវចេញបទចម្រៀង ញឹកញាបើក៏ដោយ។

អ្វីដែលចាប់អារម្មណ៍ តារាស្រីរូបនេះ កាន់តែលេងខ្លួន ទំនើបនិង ឡូយឆាយជាងមុនទៅទៀត ដែលខុសពីកាលចូលសិល្បៈថ្មីថ្មោង ដោយលើកនេះ នាងរាងស៊ិចស៊ី សីអារម្មណ៍ខ្លាំងមិនធម្មតា។

ក្នុងនោះដែរ ក៏មានហ្វេនមួយចំនួនមានការភ្ញាក់ផ្អើល ដែលការលេងខ្លួននាង ផ្លាស់ប្តូរសឹងតែ១៨០ដឺក្រេឯណោះ ព្រោះតែធ្លាប់ឃើញ នាងស្លៀកពាក់ធម្មតា បែបយុវវ័យៗ តែពេលនេះ នាងលេងខ្លួន យ៉ាងទាន់សម័យ ឲ្យទាន់នឹងសម័យកាល។ 

ការផ្លាស់ប្តូរបែបនេះ មិនមែនចោទជាបញ្ហា សម្រាប់ហ្វេននោះទេ ព្រោះថានៅក្នុងអាជីពសិល្បៈ តែងតែត្រូវផ្លាស់ប្តូរស្ទាយ៍លេងខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងដូច្នោះហើយ៕

កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា