ន័រវែស៖ យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មាននារីដ៏ស្រស់ស្អាតម្នាក់ ស្លាប់ព្រោះតែជំងឺឆ្កែឆ្កួត។

គួរឱ្យដឹងផងដែរថា កាលពីខែកុម្ភៈកន្លងទៅនេះ អ្នកនាង Birgitte Kallestad (អ្នកស្លាប់) អាយុ ២៤ឆ្នាំ បានទៅលេងប្រទេសហ្វីលីពីនជាមួយនឹងមិត្តភក្តិរបស់នាង ហើយពួកគេក៏ប្រទះឃើញកូនឆ្កែដ៏គួរឱ្យស្រលាញ់មួយក្បាលនៅតាមផ្លូវ។ ដូច្នេះនាងក៏សម្រេចចិត្តថាយកវាទៅចិញ្ចឹម។ 

អ្នកនាង Birgitte Kallestad

នាងបានសម្អាតវា ចំណាយពេលលេងជាមួយវា និងថែរក្សាវាប្រៀបដូចជាកូនបង្កើតអីចឹង។ នេះបើយោងតាមសម្តីរបស់ក្រុមគ្រួសារនាង។

មិនយូរប៉ុន្មាន មិនដឹងជាមូលហេតុអ្វី ស្រាប់តែកូនឆ្កែមួយក្បាលនេះបានខាំនាង ហើយនាងមិនបានចាប់អារម្មណ៍ច្រើននោះទេ ពោលគឺនាងនៅតែស្រលាញ់កូនឆ្កែមួយក្បាលនេះ ហើយធ្វើដូចជាគ្មានអ្វីកើតឡើងអីចឹង។

ជាអកុសល មិនយូរប៉ុន្មាននាងក៏បានស្លាប់ព្រោះតែមូលហេតុបែបនេះបាន ហើយនាងបានស្លាប់កាលពីថ្ងៃចន្ទ ទី០៦ ខែឧសភាកន្លងទៅនេះ នៅក្នុងស្រុកកំណើតរបស់នាង នៅប្រទេសន័រវែស បន្ទាប់ពីរកឃើញថានាងបានឆ្លងជំងឺឆ្កែឆ្កួត ដោយសារតែកូនឆ្កែមួយនោះ។

បន្ថែមពីនេះទៀត ក្រុមគ្រួសារនាងក៏បានរៀបរាប់បន្ថែមទៀតថា នាងបានធ្លាក់ខ្លួនឈឺ ហើយគ្រូពេទ្យបានព្យាយាមស្វែងរកមូលហេតុជំងឺរបស់នាងដែរ ប៉ុន្តែរកមិនឃើញសោះ។ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យជាច្រើនលើកច្រើនសា នៅទីបំផុតពួកគេបានរកឃើញថា នាងបានឆ្លងជំងឺឆ្កែឆ្កួត ប៉ុន្តែទម្រាំគ្រូពេទ្យរកឃើញនោះ វាក៏ហួសពេលបាត់ទៅហើយ ពោលគឺនាងបានស្លាប់បាត់ទៅហើយ។ 

អ្នកនាង Birgitte Kallestad

ដូច្នេះ ពេលខ្លះយើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសកម្មភាពដែលយើងធ្វើ បើទោះបីជាយើងមានបំណងល្អចង់ជួយសត្វក៏ដោយ។

បន្ថែមពីនេះទៀត សូមយកសត្វចិញ្ចឹមរបស់អ្នកទៅចាក់ថ្នាំបង្ការមេរោគឱ្យហើយ ហើយនៅពេលអ្នកត្រូវសត្វឆ្កែ-ឆ្មា ខាំ ឬក៏ខ្វាចនោះ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងមានរឿងអ្វីកើតឡើងជាយថាហេតុ៕ 

អ្នកនាង Birgitte Kallestad
អ្នកនាង Birgitte Kallestad
អ្នកនាង Birgitte Kallestad
អ្នកនាង Birgitte Kallestad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]