កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកតាមដានសិល្បៈកូរ៉េ ក៏ដូចជាហ្វេនរបស់លោក Lee Minho ច្បាស់ជាជ្រាបហើយថា តារាសម្តែងរូបនេះទើបតែវិលចូលសិល្បៈវិញ ក្រោយពីខ្លួនបានចូលហ្វឹកហាត់ទាហាន រយៈពេល១ឆ្នាំជាង។

ដោយឡែក បើងាកមកនិយាយពីរឿងរ៉ាវឯកជនរបស់តារារូបនេះវិញ ប្រិយមិត្តច្បាស់ជាដឹងហើយថា លោក Lee Minho គឺជាតារាសម្តែងដែលមានរូបរាងសង្ហា និងទាក់ទាញខ្លាំង ក៏ប៉ុន្តែប្រិយមិត្តមានធ្លាប់គិតទេថា ពេលដែលពេញវ័យលោក Lee Minho សង្ហាបែបនេះទៅហើយ ចុះទម្រាំកាលពីលោកនៅក្មេងវិញ តើសម្រស់របស់លោក គួរឲ្យស្រលាញ់យ៉ាងណាទៅ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ មានការបង្ហោះរូបរបស់លោក Lee Minho ប៉ុន្មានសន្លឹក កាលពីលោកនៅក្មេងនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថា លោក Lee Minho កាលពីកុមារភាពពិតជាគួរឲ្យស្រលាញ់ និងមានសម្រស់ស្រស់សង្ហា មិនចាញ់ពេលបច្ចុប្បន្នប៉ុន្មាននោះទេ។

ទោះជាយ៉ាងណាក្តី ឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរពីសម្រស់របស់ លោក Lee Minho កាលពីក្មេងមិនដាច់ពីមាត់ ហើយរូបភាពរបស់លោក ក៏ត្រូវបានចែកចាយយ៉ាងច្រើន ពាសពេញបណ្តាញសង្គមផងដែរ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Lee Minho
Lee Minho
Lee Minho នៅខាងឆ្វេងដៃ
Lee Minho កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]