រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS300 កំពុង​ឈប់​ស្តុ​ប​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​នោះ​ខ្ទាត​ទៅ​បុក​នឹង​គូទ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​ឈប់​នៅ​ពី​ខាង​មុខ បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ 

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់​នឹង​ក្រុមហ៊ុន​រថយន្ត​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

រថយន្ត​បង្ក​ម៉ាក​ឡែ​ន​គ្រូ​ស​ស្ស័​រ (Land Cruiser) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​20.2:0106 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៨៥៥០ បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ឈប់​ស្តុ​ប ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ​បាន​បុក​គូទ​រថយន្ត​របស់​គាត់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ក្រពឹត និង​ធ្លុះ​កាង​ខាងក្រោយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​របស់​គាត់​ក៏​ខ្ទាត​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AN-៣១៣៣ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បណ្តាល​អោយ​រថយន្ត​គាត់​ខ្ទេច​មួយ​កំណាត់​មុខ​ថែម​ទៀត ចំណែក​រថយន្ត​មួយ​គ្រឿង​ពណ៌​ប្រផេះ​បាន​រង​ការ​ខូចខាត​បែក​កាង​ខាងក្រោយ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​តិចតួច​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ខាង​ភាគី​រថយន្ត​បង្ក​ជា​ជនជាតិ​ចិន​ស្រវឹង​ជោក​និយាយ​ស្តាប់​គ្នា​មិន​បាន ក៏​ប្រគល់​ទៅ​ឱ្យ​ខាង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ធ្វើការ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]