អង់គ្លេស៖ ក្លិប Barcelona កំពុងស្ថិតក្នុងការចរចាយ៉ាងរលូនជាមួយ Ajax ដើម្បីនាំយកកីឡាករ Matthijs de Ligt។ យ៉ាងណាក្តី បើតាម Marca បានឱ្យដឹងថា ក្លិបអង់គ្លេស Manchester United ប៊ិះតែហ្នឹងចុះកិច្ចសន្យាជាមួយកីឡាកររូបនេះបានសម្រេចទៅហើយ ប៉ុន្តែបែរជាត្រូវអាក់ខានទៅវិញដោយសាររឿងដ៏គួរឱ្យហួសចិត្តមួយ។

លោក Jose Mourinho
កីឡាករ De Ligt

កាលនោះ គ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយ De Ligt ក៏ស្ទើរតែក្លាយជាកីឡាកររបស់ Man UTD ដែរ ក៏ប៉ុន្តែលោក Marcel Bout ដែលជាភ្នាក់ងារអង្កេតកីឡាកររបស់ក្លិបបានប្រាប់ថា មិនចាំបាច់ចុះកិច្ចសន្យានាំយកកីឡាកររូបនេះមកឡើយ។ ចំពោះមូលហេតុដែលលោក Bout ប្រាប់បែបនេះ ដោយសារតែលោកយល់ថាយុវជនហូឡង់ខាងលើនេះ អាចនឹងមានអាការៈធាត់លើសគីឡូនាពេលអនាគត ដោយសារតែកត្តាគ្រួសារ (ឪពុករបស់កីឡាកររូបនេះធាត់លើសគីឡូដូចគ្នា)។

យ៉ាងណាមិញ បច្ចុប្បន្ននេះ De Ligt កំពុងត្រូវបានក្លិប Barcelona តាមប្រមាញ់យ៉ាងកៀកកិត ហើយចំពោះតម្លៃខ្លួនរបស់កីឡាករនេះវិញ ត្រូវគេជឿថាមិនក្រោម ៨០លានអឺរ៉ូឡើយ៕ 

កីឡាករ De Ligt
លោក Marcel Bout

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]