កូរ៉េខាងត្បូង ៖ កាលពីប៉ុន្មានខែមុននេះ មនុស្សជាច្រើនបានរំពឹងទុកថា សមាជិកក្រុម 2NE1 អាចនឹងមានឱកាស ត្រលប់មកសម្ដែងរួមគ្នា ជាថ្មីម្ដងទៀត នៅលើឆាកតន្រ្តីណាមួយ ក្នុងថ្ងៃគម្រប់ខួប ១០ឆ្នាំ របស់ពួកគេ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលថ្មីៗសមាជិកម្នាក់គឺ Sandara Park ស្រាប់តែបានបញ្ជាក់ថា 2NE1 នឹងមិនអាចរួបរួមគ្នាម្ដងទៀតនោះទេ នៅក្នុងថ្ងៃខួបគម្រប់ ១០ឆ្នាំនេះ ប៉ុន្តែយើងប្រាកដជាអាចជួបជុំគ្នា នៅពេលក្រោយណាមួយជាមិនខាន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រនៅតែមានសង្ឃឹម ដរាបណាសមាជិកក្រុមម្នាក់ៗ នៅតែបន្តធ្វើការនៅលើវិស័យនេះ។

ក្នុងនោះដែរ កាលពីថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ គេបានប្រទះឃើញថា គេហទំព័រដ៏ធំមួយ របស់អ្នកគាំទ្រ Sandara Park នៅប្រទេសហ្វីលីពីន ដែលមានឈ្មោះថា WeLoveDara នៅក្នុងបណ្ដាញ Twitter បានបង្ហោះរូបភាព និងវីដេអូជាច្រើន ខណៈដែលពួកគេកំពុងរៀបចំកម្មវិធី គម្រប់ខួបលើកទី ១០ឆ្នាំ នៃការបង្កើតក្រុមរបស់ 2NE1។

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ តារាស្រី Sandara Park ក៏បានផ្ញើសារ ជាវីដេអូទៅកាន់ អ្នកគាំទ្រដែលមានវត្តមាន ចូលរួមក្នុងកម្មវិធីនោះផងដែរ។ នាងបានបង្ហាញសេចក្ដីស្រលាញ់ និងការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកគាំទ្រគ្រប់ៗគ្នា ដែលតែងតែស្រលាញ់ និងនៅតែស្រលាញ់ ហើយរង់ចាំការត្រឡប់មកវិញរបស់ 2NE1៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព 2NE1
រូបភាព Sandara
រូបភាព ក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]