ភ្នំពេញ៖ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ដើម្បីអបអរសាទរដល់ពិធីគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata កំពុងធ្វើឲ្យទស្សនិកជនដែលចូលចិត្តវិស័យខ្សែភាពយន្ដភ្ញាក់ផ្អើលជាមួយនឹងរង្វាន់ជាច្រើននៅតាមរោងកុន Major Cineplex និងរោងកុន Legend ជារៀងរាល់ខែ ចាប់ពីខែឧសភា រហូតដល់ខែធ្នូ ក្នុងឆ្នាំនេះ។

រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលដំបូងគេបង្អស់ ត្រូវបានប្រគល់ជូនអ្នកមានសំណាងដែលទៅមើលខ្សែភាពយន្ដនៅ រោងកុន Legend នៅ Eden Gardens កាលពីថ្ងៃសុក្រ បន្ទាប់ពីបានចូលរួមទស្សនាខ្សែភាពយន្តបែបភ័យរន្ធត់របស់ថៃដែលមានចំណងជើងថា «និស្ស័យស្នេហ៏អាប»។ 

Smart ប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ ជាមួយនឹងការផ្តល់រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើល

ទស្សនិកជនឈ្មោះ នីត យ៉ាណេត ដែលមានអាយុ១៨ ឆ្នាំ ដែលត្រូវបានជ្រើសរើសដោយចៃដន្យដើម្បីក្លាយជាអ្នកឈ្នះរង្វាន់ទូរសព័្ទ iPhone XR ដំបូងគេបង្អស់ បាននិយាយថា៖ 

««ខ្ញុំបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុន Smart រយៈពេលពីរឆ្នាំមកហើយ។ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឈ្នះពានរង្វាន់ទូរស័ព្ទ iPhone XR និងមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះខ្ញុំមិនដែលឈ្នះអ្វីដូចនេះពីមុននោះទេ។ ក្រុមហ៊ុន Smart តែងតែលើកម្ពស់វិស័យកំសាន្ដផ្សេងៗដូចជាខ្សែភាពយន្តនិងការប្រគំតន្ត្រីជាដើម។ »
នីត យ៉ាណេត

លោក យ៉ាណេត បានបន្ថែមទៀតថា៖

«ក្រុមហ៊ុន Smart បានរៀបចំការប្រគំតន្ត្រីជាច្រើនហើយបានអញ្ជើញតារាល្បីៗ ជាច្រើននៅទូទាំងប្រទេសកម្ពុជាផងដែរ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនSmart ដែលបានផ្តល់សេវាអ៊ីនធឺណិតលឿន រហ័សដែលអាចឲ្យយើងធ្វើទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល»។
នីត យ៉ាណេត

គួរបញ្ជាក់ផងថា នៅថ្ងៃដដែលនោះ ទូរសព័្ទ iPhone XR មួយគ្រឿងទៀតក៏ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ម្នាក់ទៀតផងដែរ នៅរោងកុន Major Cineplex នៅផ្សាទំនើប Aeon 1 នៅថ្ងៃដំបូងនៃការបញ្ចាំងខ្សែភាពយន្តរឿង «Pokemon Detective Pikachu»។ រង្វាន់ដទៃទៀត ដែលនឹងត្រូវចែកជូនប្រចាំខែមានដូចជា iPhone XR ប័ណ្ណបញ្ចូលទឹកប្រាក់ Smart និងរង្វាន់ច្រើនទៀត។

Smart ប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ ជាមួយនឹងការផ្តល់រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើល

ក្រុមហ៊ុន Smart បានបញ្ជាក់ថាខ្លួនកំពុងរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រើនអំឡុងខួបលើកទី ១០ឆ្នាំរបស់ខ្លួនក្នុងឆ្នាំនេះ ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនរបស់ខ្លួនចំពោះការគាំទ្រដ៏ស្មោះស្ម័គ្រដែលធ្វើឲ្យក្រុមហ៊ុន Smart ក្លាយជាប្រតិបត្តករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈwww.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រhttps://www.smart.com.kh/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]