ភ្នំពេញ៖ សម្រាប់ប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់ Pokemon ប្រាកដជាមានអារម្មណ៍រំភើបនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តមួយនេះ។ មិនតែប៉ុណ្ណោះហ្វេនរបស់តារាសម្ដែងក្នុងដួងចិត្តទស្សនិកជនក្នុងរឿង Deadpool លោក Ryan Renolds ក៏ដូចគ្នា។ ដោតក្នុងខ្សែភាពយន្តនេះលោក Ryan និងធ្វើការសម្ដែង បូករួមនឹងការបញ្ចូលសម្លេងឱ្យតួអង្គ Pikachu ដ៏គួឱ្យស្រលាញ់។

ខ្សែភាពយន្ត «Pokemon Detective Pikachu» ជាខ្សែភាពយន្តដែលនិយាយពីពិភពមួយដែលមនុស្សនិង Pokemon រស់នៅជាមួយគ្នាជាលក្ខណៈដៃគូនឹងគ្នា។ ខ្សែភាពយន្តនេះនឹងដើរតាមតួអង្គ Tim ដែលជាអកុសលត្រូវបានបាត់់បង់ឪពុករបស់គេ តែជាការចៃដន្យ Tim បានជួបជាមួយនឹង Pikachu មួយដែលពួកគេទាំងពីរអាចយល់ពីភាសារបស់គ្នាទៅវិញទៅមក។ Tim និង Pikachu បានចាប់ដៃគ្នាដើម្បីស្វែងរកនូវហេតុការណ៍ពីក្រោយការស្លាប់របស់ឪពុករបស់គេ។

ទស្សនិកជនប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងតួអង្គ Pokemon ជាច្រើនដែលនឹងមានការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនេះ។ ដំណើរផ្សងព្រេងរបស់ Tim និង Pikachu នឹងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកទស្សនាតាំងពីដើមរហូតដល់ចប់។

ចង់ដឹងថាតើមានអ្វីកើតឡើងទៅលើ Pikachu ចម្លែកដែលចេះនិយាយជាមួយមនុស្សមួយនេះ ជាមួយនឹង Tim? តើពួកគេអាចដោះស្រាយនូវសំណុំរឿងរបស់ឪពុក Tim បានដែរឬទេ? កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត «Pokemon Detective Pikachu» ដែលមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ៕

ខ្សែភាពយន្ត «Pokemon Detective Pikachu»
ខ្សែភាពយន្ត «Pokemon Detective Pikachu»
ខ្សែភាពយន្ត «Pokemon Detective Pikachu»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]