ភ្នំពេញ៖ ទីតាំងនេះកំពុងតែជាទីពេញនិយមសម្រាប់ភ្ញៀវអតិថិជន ដែលបានមកផ្សារ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ និងចូលរួមជាច្រើន ជាមួយនឹងការសរសេរបំណងប្រាថ្នា ការសរសេរចែករំលែកសេចក្តីស្រលាញ់ និងអ្នកដែលបានសរសេរសារភាពទៅ Crush ជាច្រើននោះ។ 

ថ្ងៃដ៏វិសេសដែលនឹងឈាងមកដល់ក្នុងពេលឆាប់នេះ គឺទិវាបុណ្យអ្នកម្ដាយ។ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នៅក្នុងទីក្រុងភ្នំពេញ ក៏បានរៀបចំយុទ្ធនាការមួយដែលមានឈ្មោះថា “មកជូនពរអ្នកម្តាយជាទីស្រលាញ់” ដែលមានការរៀបចំការរចនាថ្មីដ៏ស្រស់ស្អាតនៃជញ្ជាំងដែក ដែលលម្អដោយក្រណាត់ពណ៌ផ្កាឈូក អង្កាំ និងផ្កាកុលាបសម្រាប់អតិថិជនពន្យួរកាតជូនពរបំណងប្រាថ្នារបស់ខ្លួន។ 

អតិថិជនទាំងអស់ អាចអញ្ជើញចូលរួមមកលេងកម្សាន្តនៅផ្សារទំនើប សេនធ័រ ភ័នធ៍ សរសេរកាតជូនពរដល់អ្នកម្តាយរបស់ខ្លួនបាន ចាប់ពីថ្ងៃនេះតទៅដែលក្នុងគោលបំណងដើម្បីរក្សាកន្លែងនេះទុកជាការចងចាំមួយដ៏ល្អ ចំពោះអ្នកដែលចង់បង្ហាញពីក្ដីស្រលាញ់ ក៏ដូចជាការសុំបំណងប្រាថ្នាទៅកាន់អ្នកមានគុណ។

ចូលរួមបង្ហាញសេចក្តីស្រលាញ់ និងនាំអ្នកមានគុណមកលេងកម្សាន្តញ៉ាំអាហារឆ្ងាញ់ៗ ជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់អ្នកម្តាយ ក្នុងថ្ងៃទិវាបុណ្យអ្នកម្ដាយអន្តរជាតិ។ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងជូនកាតបំណងប្រាថ្នាមួយហ្រ្វីចំពោះអតិថិជនទាំងអស់ ដែលមកផ្សាររបស់យើងខ្ញុំ ដើម្បីសរសេរពីបំណងប្រាថ្នា ឬការជូនពរទៅកាន់អ្នកម្តាយជាទីស្រលាញ់របស់ខ្លូន ឬមនុស្សដែលអ្នកស្រលាញ់៕

- ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ទី៥
- ពត៌មានបន្ថែម: ០៧០ ៨៨៨ ៩៣៤
- Facebook: SORYA Center Point 

ការតុបតែងនៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍
កាតជូនពរអ្នកម្តាយនៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍
កាតជូនពរអ្នកម្តាយនៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]