កូរ៉េខាងត្បូង ៖ ជាការពិតណាស់ តន្រ្តីត្រូវបានគេបង្កើតឡើងមក ដើម្បីធ្វើឲ្យអ្នកស្ដាប់ ទទួលបាននូវអារម្មណ៍ថ្មីប្លែក ដែលជានិច្ចកាល មានមនុស្សជាច្រើនបានបង្ហាញថា ពួកគេត្រូវការតន្រ្តី នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយសារតែ វាអាចកំដរអារម្មណ៍ និងកាត់បន្ថយភាពតានតឹង ដល់អ្នកស្ដាប់។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ តន្រ្តីជាច្រើនប្រភេទ មានលក្ខណៈខុសប្លែកពីគ្នា ទៅតាមបែបបទ នៃការនិពន្ធរបស់អ្នកនិពន្ធ នៅតាមប្រទេសនីមួយៗ។ សូម្បីតែអ្នកគាំទ្រ ក៏មានលក្ខណៈខុសប្លែកពីគ្នាផងដែរ។ មនុស្សមួយចំនួន មានចំណូលចិត្តលើ តន្រ្តីបែបអឺរ៉ុបដូចជា បទចម្រៀងជាភាសាអង់គ្លេសជាដើម ចំណែកខ្លះទៀតក៏មានចំណូលចិត្ត លើតន្រ្តីកូរ៉េ Kpop។

ប៉ុន្តែបើក្រឡេកមកមើលបច្ចុប្បន្ននេះ តន្រ្តី Kpop ហាក់ដូចជាកំពុងតែវាយលុក ពាសពេញពិភពលោកទៅហើយ។ ដោយសារតែ ក្រុមតារាល្បីៗនៅក្នុងវិស័យ Kpop តែងតែរៀបចំកម្មវិធី ការប្រគំតន្រ្តីធំ នៅជុំវិញពិភពលោក ជាហេតុធ្វើឲ្យ ក្រុមអ្នកគាំទ្រដែលនៅគ្រប់ប្រទេស លើពិភពលោក អាចមានឱកាសទៅចូលរួមទស្សនា ការសម្ដែងផ្ទាល់របស់ពួកគេតែម្ដង។

មនុស្សជាច្រើនបាននិយាយថា ការស្ដាប់បទចម្រៀងនៅក្នុង Youtube និងការដែលទៅចូលរួមទស្សនា ការប្រគំតន្រ្តីផ្ទាល់ គឺពិតជាខុសគ្នាខ្លាំង ព្រោះតែការទៅទស្សនាការសម្ដែងផ្ទាល់ វាពិតជាទទួលបានអារម្មណ៍ថា រំភើប និងអស្ចារ្យបំផុត ដូច្នេះហើយ ទើបអ្នកគាំទ្របច្ចុប្បន្ន ស្ទើរតែ ៩៩ភាគរយ មានក្ដីស្រមៃ ចង់ទៅទស្សនាការប្រគំតន្រ្តីផ្ទាល់។

ខាងក្រោមនេះ ជាវីដេអូដែលអ្នកគាំទ្រថតបាន ពេលដែលទៅទស្សនាការប្រគំតន្រ្តីផ្ទាល់៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាតើទិដ្ឋភាពនៅក្នុងប្រគំតន្រ្តីផ្ទាល់ វាមានភាពអស្ចារ្យយ៉ាងណានោះ?

សូមទស្សនាវីដេអូខាងក្រោម ៖ 

១. បទ Born Singer របស់ BTS កាលពីឆ្នាំ ២០១៥

២. បទ 2!3! របស់ BTS កាលពីឆ្នាំ ២០១៦

៣. បទ Haru Haru របស់ Big Bang កាលពីឆ្នាំ ២០១៦

៤. បទ Cheer Up របស់ TWICE កាលពីឆ្នាំ ២០១៦ 

៥. បទ Airplane របស់ iKON កាលពីឆ្នាំ ២០១៦

៦. បទ Go Up របស់ WINNER កាលពីឆ្នាំ ២០១៦

៧. បទ Lucifer របស់ SHINee កាលពីឆ្នាំ ២០១០

៨. បទ Confession Song របស់ GOT7 កាលពីឆ្នាំ ២០១៦

៩. បទ Someday របស់ IU កាលពីឆ្នាំ ២០១៧

១០. បទ Up & Down របស់ EXID កាលពីឆ្នាំ ២០១៥

១១. បទ Lovey-Dovey និងបទ Roly-Poly របស់ T-ARA កាលពីឆ្នាំ ២០១៧

១២. បទ Marry U របស់ Super Junior កាលពីឆ្នាំ ២០០៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]