អាល្លឺម៉ង់៖ ក្រុម Borussia Dortmund ទើបតែបានបង្ហាញឯកសណ្ឋានក្នុងដីថ្មីសម្រាប់រដូវកាល ២០១៩/២០២០ របស់ខ្លួនមុននេះបន្តិច។ ឯកសណ្ឋានថ្មីនេះ ត្រូវបានរចនាឡើងតាមពណ៌ប្រចាំត្រកូលរបស់ក្លិប គឺពណ៌លឿង និងពណ៌ខ្មៅដដែល។ យ៉ាងណាក្តី ឯកសណ្ឋានថ្មីដែលរចនាឡើងដោយក្រុមហ៊ុន Puma នេះ ហាក់មានការបន្ថយការប្រើប្រាស់ពណ៌ខ្មៅ ដោយឆ្នូតខ្មៅមានតែនៅលើស្មា និងឆ្នូតដៃអាវបន្តិចប៉ុណ្ណោះ។

អាវរដូវកាលថ្មីរបស់ Borussia Dortmund

ក្លិប Borussia Dortmund ក៏បានប្រកាសថានឹងប្រើឯកសណ្ឋាននេះជាលើកដំបូងបង្អស់តែម្តង សម្រាប់ការប្រកួតក្នុងដីចុងក្រោយបង្អស់នារដូវកាលនេះ ទល់នឹងក្រុម Fortuna Dusseldorf នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះតែម្តង។ ប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះឯកសណ្ឋានថ្មីនេះ??

សូមទស្សនាវីដេអូនៅខាងក្រោម៖ 

ឯកសណ្ឋានរដូវកាលថ្មីរបស់ Borussia Dortmund
អ្នកគាំទ្រក្រុម Borussia Dortmund

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]