ប៉ាគីស្ថាន៖ បុរសលក់ពោតលីងជនជាតិប៉ាគីស្ថានម្នាក់ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកស្រុកភូមិ និងមហាជនជាច្រើន បន្ទាប់ពីត្រូវបានគេដឹងថា គាត់មានគំនិចច្នៃប្រឌិតខ្ពស់ អាចបង្កើតកូនយន្តហោះជិះលេងបានដោយខ្លួនឯង។

បុរសរូបនេះត្រូវបានគេស្គាល់ឈ្មោះថា លោក Muhammad Fayyaz មានអាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិមួយនៃតំបន់ Arifwala ប្រទេសប៉ាគីស្ថាន។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Fayyaz គឺជាមនុស្សម្នាក់ដែលមានក្តីស្រមៃតាំងតែពីតូច ចង់ហោះហើរ និងចង់បង្កើតយន្តហោះមួយដោយខ្លួនឯង។ លោកក៏មានក្តីស្រមៃចង់ចូលបម្រើក្នុងជួរកងទ័ពអាកាសតាំងពីក្មេងផងដែរ។

ប៉ុន្តែដោយសារតែ ឪពុករបស់លោកបានស្លាប់ទៅ អ្វីៗដែលលោកគិតហាក់ចេញឆ្ងាយពីលោកទាំងអស់។ លោកថែមទាំងត្រូវបានបង់បោះចោលការសិក្សា ត្រឹមថ្នាក់ទី៨ ដើម្បីទៅរកការងារធ្វើយកប្រាក់មកចិញ្ចឹមម្តាយ និងបងប្អូនបង្កើតតូចៗ៥នាក់ទៀតនៅក្នុងគ្រួសារ។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

ងាកមកបច្ចុប្បន្ននេះវិញ បើទោះបីជាកន្លងមក លោក Fayyaz ធ្លាប់បានឆ្លងកាត់នូវបញ្ហាជាច្រើន ប៉ុន្តែលោកនៅតែមិនបោះបង់ការតាំងចិត្តរបស់លោកឡើយ។ សព្វថ្ងៃលោកខិតខំធ្វើការ ជាអ្នកលក់ពោតលីង និងជាសន្តិសុខម្នាក់ ដើម្បីសន្សំលុយសន្សំកាក់ សម្រេចក្តីបំណងរបស់លោក រហូតទាល់តែបានជោគជ័យ លេចចេញជារូបរាងយន្តហោះខ្នាតតូចមួយគ្រឿង យ៉ាងអស្ចារ្យ និងគួរឲ្យសរសើរ។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

យន្តហោះដែលលោក Fayyaz បានបង្កើតឡើងមកនេះ បើគិតទៅចំណាយលុយអស់ត្រឹមតែប្រមាណ ៥០០ផោន ឬ ៦៥០ដុល្លារអាមេរិកប៉ុណ្ណោះ ព្រោះតែលោកចេះកែច្នៃរបស់របរចាស់ៗ ក៏ដូចឧបករណ៍ដែលមានស្រាប់មកផ្គុំបញ្ចូលគ្នា។ នៅក្នុងនោះ លោក Fayyaz បានប្រើប្រាស់របស់របរ និងឧបករណ៍មួយចំនួនដូចជា ម៉ាស៊ីនកាត់ផ្លូវ (Roadcutter Engine) ក្រណាត់បាវក្រាស់ (សម្រាប់ធ្វើស្លាបយន្តហោះ) ចំណែកឯ កង់ គឺយកចេញពីឆៃកែវ (ឆៃកែវរាងដូចស៊ីក្លូ) ជាដើម។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

តាមការឲ្យដឹងពីលោក Fayyaz និយាយថា ការច្នៃបង្កើតបានជាយន្តហោះនេះឡើង គឺលោករៀន ឬមើលតាមរយៈទូរទស្សន៍ (កម្មវិធីនិយាយទាក់ទងនឹងយន្តហោះ) និងស្រាវជ្រាវខ្លួនឯងបន្ថែមទៀត តាមរយៈអ៊ីនធើណែតផងដែរ។ ដូច្នេះលោកអាចដឹងច្រើន ទាំងការបង្កើតយន្តហោះ ការស្មានដឹងអំពីកម្រិតកម្ពស់ខ្យល់ក្នុងបរិយាកាស ក៏ដូចជា កម្លាំង ទម្ងន់ជាដើម។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

លោកថា ការងារមួយនេះលោកក៏ធ្លាប់រងការប្រឆាំងពីអ្នកផ្ទះ (ម្តាយរបស់លោកមិនពេញចិត្ត) និងថាជាការងារឆ្កួតឡប់ ប្រាប់ឲ្យលោកគួរតែបញ្ឈប់ និងគួរណាទៅចំណាយពេលធ្វើការងារត្រឹមត្រូវរកលុយមកចិញ្ចឹមគ្រួសារវិញទើបជាការប្រសើរ។ តែទោះយ៉ាងណា លោក Fayyaz នៅតែតាំងចិត្តបន្តដដែល ដោយមិនរុញរាបើទោះមិនទទួលការគាំទ្រក្តី។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

រឿងរ៉ាវរបស់លោក Fayyaz គឺពិតជាវែងឆ្ងាយ ព្រោះថាជុំវិញនឹងការច្នៃបង្កើតយន្តនេះ លោកក៏ធ្លាប់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន រហូតថែមទាំងត្រូវបានផាកពិន័យទៀតផង។ ដោយពួកគេលើកឡើងថា យន្តហោះនេះគឺជាការគំរាមកំហែងដល់សុវត្ថិភាព។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

ដោយសារតែ រឿងបញ្ហាមិនចេះចប់មិនចេះហើយនេះ និងមានការចែករំលែកច្រើននៅលើបណ្តាញសង្គម ក៏ដូចជាក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទីបំផុតលោក Fayyaz បែរជាទទួលបានប្រជាប្រិយភាព និងការលើកសរសើរថាជាវីរបុរស នៅក្នុងការបំផុតសគំនិតដ៏ល្អមួយ ចំពោះស្នាដៃនៃការបង្កើតយន្តហោះនេះតែម្តង។

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

ជាក់ស្តែង អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលទៀតនោះ ការងារដ៏អស្ចារ្យរបស់លោក Fayyaz នេះ បានទាក់ទាញចំណាប់អារម្មណ៍ដល់ខាងកងទ័ពអាកាសក្នុងប្រទេសយ៉ាងខ្លាំង រហូតថែមទាំងត្រូវបានពួកគេចុះមកមើលយន្តហោះរបស់លោកផ្ទាល់ ហើយថែមទាំងបានចេញលិខិតបញ្ជាក់មួយ សរសើរដល់ស្នាដៃរបស់លោក នូវយន្តហោះខ្នាតតូចនេះទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?   

លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ
លោក Fayyaz មានស្នាដៃបង្កើតយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]