កោះតៃវ៉ាន់៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះតែរូបគេលួចថតវីដេអូសំពត់ស្រីៗ ដោយប្រើកាមេរ៉ាបង្កប់នៅក្នុងស្បែកជើង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា បុរសម្នាក់នេះមានអាយុ ៤៥ឆ្នាំ ជាជនជាតិអាមេរិក ហើយកាលពីពេលថ្មីៗនេះ រូបគេបានដើរតាមស្រីៗនៅលើផ្លូវ Ximending ក្នុងទីក្រុងតៃប៉ិ ហើយក៏បានលួចថតសំពត់ស្រីៗ។

ស្របពេលគ្នានេះដែរ ក៏មានបុរសម្នាក់មាននាមត្រកូល Chao ក៏បានដើរកាត់កន្លែងកើតហេតុ ដោយមានការសង្ស័យទើបលោក Chao ក៏ប្តឹងប៉ូលិសជាបន្ទាន់។

ក្រោយមក សមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុឃាត់ខ្លួនរូបគេនិងសួរចម្លើយ ហើយបានឆែកឆេររកឃើញថា គេពិតជាមានបង្កប់កាមេរ៉ាលួចថតនៅក្នុងស្បែកជើងគេពិតមែន។

បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានរកឃើញ គេពាក់ស្រោមជើងរហែកដ៏ធំមួយ និងខ្សែភ្ជាប់ជាមួយផងដែរ។ ដូច្នេះសមត្ថកិច្ចបានសង្ស័យថា រូបគេអាចប្រើប្រាស់ម្រាមជើងដើម្បីបញ្ជាថតសំពត់ស្រីៗ។

ប៉ូលិសបានរកឃើញថា បុរសជនជាតិអាមេរិកខាងលើបានមកដល់កោះតៃវ៉ាន់ ដើម្បីមកធ្វើការចាប់តាំងពីខែមេសាមកម្ល៉េះ ហើយគេបាននៅក្នុងផ្ទះជួលមួយកន្លែងក្នុងទីក្រុងតៃប៉ិ។

យ៉ាងណាមិញ សមត្ថកិច្ចនឹងយករូបគេទៅដោះស្រាយទៅតាមនិតិវិធីច្បាប់។

ដូច្នេះ សម្រាប់មិត្តនារីៗដែលនិយមស្លៀកខ្លី សូមប្រយ័ត្នផង ព្រោះសម័យនេះគឺមានកាមេរ៉ាបង្កប់ជាច្រើន ដែលអាចលួចថតបានគ្រប់ទីកន្លែង និងគ្រប់ពេល៕ 

ចាប់ខ្លួនបុរសអាមេរិកម្នាក់ពីបទលួចថតសំពត់ស្រីៗ
ចាប់ខ្លួនបុរសអាមេរិកម្នាក់ពីបទលួចថតសំពត់ស្រីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]